កម្សាន្ត៖ កាលពីថ្មីៗនេះ នៅក្នុងកម្មវិធី Dior's Cruise 2026 តារាសម្ដែងស្រី Han So Hee បានទាក់ទាញចំណាប់អារម្មណ៍ ពីប្រព័ន្ធផ្សព្វផ្សាយ និងទស្សនិកជន ជាមួយនឹងសម្រស់ដ៏ស្រស់ស្អាត បែបស្រទន់របស់នាង។

Han So Hee
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តារា​សម្ដែងស្រី​កូរ៉េ​ដ៏​ល្បី​រូប​នេះ​ បាន​តុបតែងខ្លួន ដោយស្លៀក​សម្លៀក​បំពាក់ ​ដែល​ធ្វើ​ពី​សាច់​ក្រណាត់​ រួម​បញ្ចូល​គ្នា​យ៉ាង​ឆ្លាត​វៃ​ជាមួយ​ស្រទាប់​ខាង​ក្នុង​ បង្កើត​ឱ្យ​មើល​ទៅ​គួរ​ឱ្យ​ចង់​គយ​គន់។ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺថា សម្លៀកបំពាក់នេះ មិនមែនជាការរចនាថ្មីនោះទេ ប៉ុន្តែជាផលិតផលចាស់ពីការខូលិកសិន Dior's Spring Summer 2021 ដែលត្រូវបានពាក់ដោយ តារាសម្ដែងស្រីចិន Angelababy នៅក្នុងព្រឹត្តិការណ៍ក្នុងស្រុក។

Han So Hee

យ៉ាងណាមិញ បើទោះបីជា មានរឿងចម្រូងចម្រាសផ្ទាល់ខ្លួនក៏ដោយ Han So Hee នៅតែបញ្ចេញពន្លឺ និងទាក់ទាញយ់ាងខ្លាំង នៅក្នុងកម្មវិធីបង្ហាញម៉ូដបារាំង។ រ៉ូបដែលនាងបានស្លៀក មិនត្រឹមតែបញ្ចេញភាពស្រស់ស្អាតទាក់ទាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញនូវរសជាតិសោភ័ណភាពដ៏ស្រស់សស្អាត របស់តារាស្រីរូបនេះទៀតផង។ ការរួមបញ្ចូលគ្នាដ៏ឈ្លាសវៃនៃរ៉ូប និងស្រទាប់ខាងក្នុង បានបង្កើតនូវភាពល្អឥតខ្ចោះ ដែលជួយឱ្យតារាស្រីរូបនេះ កាន់តែមានទំនុកចិត្ត និងលេចធ្លោឆើតឆាយ ក្នុងចំណោមហ្វូងមនុស្សជាច្រើន ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy
Han So Hee
Han So Hee
Han So Hee
Han So Hee
Han So Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]