ភ្នំពេញ៖ នា​ពេល​បច្ចុប្បន្ន ​គេ​ឃើញ​ថា​មាន ​តំបន់ទេសចរណ៍ជាច្រើនកន្លែង ​នៅ​ក្នុង​ស្រុក ​​ដែលកំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរជាតិ ជាហូរ​ហែ​ឲ្យទៅសម្រាក ​លំហែកម្សាន្តអារម្មណ៍ ជា​មួយក្រុម​គ្រួសារ មិត្ត​ភក្តិ និង​មនុស្ស​ជា​ទី​ស្រលាញ់ ​នៅ​ក្នុង​​​ថ្ងៃ​ឈប់​សម្រាក ​បន្ទាប់​ពី​ការ​ងារ​ រកស៊ី​ និង​ការសិក្សា​ម្តងៗ​។ 

ជាក់ស្តែង​ កន្លែង​ទេសចរណ៍​ក្នុងស្រុក​យើង ​ភាគ​ច្រើនក៏​មានទេសភាព ​មិន​ចាញ់​ប្រទេស​គេ​ប៉ុន្មាន​ទេ។ មានទាំង តំបន់ទេសចរណ៍តាម បែប​​ធម្មជាតិ និងតំបន់​ទេសចរណ៍​ បែប​កែច្នៃ។ ​ជាមួយ​បរិយាកាស​ធម្មជាតិ យ៉ាង​​ស្រស់​បំព្រង ​រួម​និង​ខ្យល់​អាកាស​បរិសុទ្ធ​ ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ ​ធម្ម​ជាតិ​បែប​ខៀវស្រងាត់ ​ពិត​ជាអាច​​ធ្វើ​ឲ្យ​ ទុក្ខ​កខ្វល់​ទាំង​ឡាយ ​រសាត់​បាត់​ទៅអស់​ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាង​ណាមិញ ​នៅ​ក្នុង​ខណៈពេល​ដែល ​ប្រទេស​កំពុង​ស្ថិតក្នុង ​វិបត្តិ​នៃ​ការ​រីករាលដាលឆ្លង នៃ​មេរោគ​COVID-19 នេះ មាន​ប្រជា​ពលរដ្ឋជា​ច្រើន ​គឺពិត​ជា​មិន​អាច​ចេញ​ទៅ​ខាងក្រៅ ដើរកម្សាន្ត​ដូចកាលពី​លើកមុនៗ ​បាននោះ​ឡើយ។ ​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជាកំពុង​តែ ​រក​មើល​នៅ​តំបន់​ទេសចរណ៍​ដែល​ស្រស់​ស្អាត ទុកសម្រាប់​ដើរកម្សាន្ត​បន្ទាប់​ពី​COVID-19 ស្ងប់ស្ងាត់​ទៅ​វិញហើយ​មែន​ទេ? ដូច្នេះ​នៅ​ថ្ងៃ​នេះ​ ​ខ្មែរឡូត ​បាន​នាំ​អារម្មណ៍​ ទស្សនិកជន​ទាំង​អស់​គ្នា ​ទៅស្គាល់ ​តំបន់​ទេសចរណ៍ មួយ​ចំនួន​នៅ​ក្នុង​ស្រុក ​ដែល​កំពុង​តែ​ពេញ​និយម​ខ្លាំង ហើយ​អាច​កត់សម្គាល់​ទុក សម្រាប់ ​ដើរកម្សាន្ត​បាន ​នៅ​ថ្ងៃឈប់​សម្រាក នាពេល​​ខាងមុខ​នេះ​៕

តោះ​ចង់​ដឹង​ថា ​មាន​រមណីយដ្ឋាន​ណា​ខ្លះ​នោះ ​សូម​ទៅតាម​ដាន​ទាំង​អស់​គ្នា​៖

១. តំបន់​ទេស​ចរណ៍ឧទ្យាន​ជាតិគិរី​រម្យ​

ឧទ្យាន​ជាតិគិរី​រម្យ​ ស្ថិតនៅ​ចម្ងាយ​ ប្រមាណ​១១២​គីឡូម៉ែត្រ ​ពី​រាជធានីភ្នំពេញ​។ ដើម្បី​អាច​ទៅ​ដល់ ​ឧទ្យាន​ជាតិ​មួយ​នេះ​បាន ​លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ​ ដោយ​ឆ្លង​កាត់តាម​ផ្លូវជាតិ​លេខ​៤ តាម​ផ្លូវ​ទៅ​កាន់ ក្រុង​ព្រះ​សីហនុ។ ឧទ្យាន​ជាតិគិរី​រម្យ មាន​ទី​តាំង​ស្ថិត​នៅ​ក្នុង ភូមិ​ដំរី​ផុស​ ឃុំ​គិរីរម្យ ស្រុកភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ ដែល​បាន​លាតសន្ធឹង​ លើ​ផ្ទៃ​ដី​ដែល​មាន​ព្រៃឈើ ​ប្រមាណ​៨ម៉ឺន​ហិចតា។ (រូបភាព៖ OneStep Adventure/មួយជំហាន)  

ឧទ្យាន​ជាតិគិរី​រម្យ
ឧទ្យាន​ជាតិគិរី​រម្យ
ឧទ្យាន​ជាតិគិរី​រម្យ
ឧទ្យាន​ជាតិគិរី​រម្យ
ឧទ្យាន​ជាតិគិរី​រម្យ
ឧទ្យាន​ជាតិគិរី​រម្យ

២. ថ្មលយ នៅ​គិរីរម្យ​

ភ្ញៀវ​ទេសចរ ​ដែល​ទៅ​លេ​ងគិរីរម្យ​ ភាគ​ច្រើន​គឺ​តែង​តែ ​តម្រង់​ទៅ​កាន់​តំបន់​ទឹក​ធ្លាក់ ឬ​ ​ទៅ​តំបន់​កែ​ច្នៃ​ ដូច​ជា​សួន​សិប្បនិម្មិត​ ដើម្បី​ថត​រូប​។ ប៉ុន្តែ​មិន​សូវ​មាន ​អ្នក​ទៅ​ដល់​នឹង​បាន​ស្គាល់ ​នៅ​តំបន់​ថ្មលយ ​នេះ​ប៉ុន្មាន​នោះទេ។ ប្រសិន​បើ​ លោក​អ្នក​ទៅ​ដល់​ហើយ​ទៅ​ឈរ​នៅ ​កន្លែង​ថ្មលយ​នោះ ​អ្នក​នឹ​ង​បាន​គយគន់ ​នៅ​ទេស​ភាព​ព្រៃ​ឈើ​ខៀវស្រងាត់ ជាមួយ​​នឹង​ជួរ​ភ្នំក្រវាញ​ ដែល​លាតសន្ធឹង​ នៅភាគ​និរតី​នៃ ​ប្រទស​កម្ពុជាយើង​ផងដែរ។ (រូបភាព​៖ Chou Seom )

 ថ្មលយ នៅ​គិរីរម្យ​
 ថ្មលយ នៅ​គិរីរម្យ​
 ថ្មលយ នៅ​គិរីរម្យ​
 ថ្មលយ នៅ​គិរីរម្យ​
 ថ្មលយ នៅ​គិរីរម្យ​

៣. ជ្រោះ​ផ្តាច់​ព្រលឹង​ សសរស្តុក​ គិរីរម្យ

គឺជា​កន្លែង​ធម្មជាតិ​មួយ ​ដែល​សាកសម​បំផុត​សម្រាប់​អ្នក​ ដែល​ចូល​ចិត្ត​ដំណើរកម្សាន្ត​បែប​ផ្សង​ព្រេង ​ទៅ​ជាមួយ​មិត្ត​ភក្តិ​៣ ទៅ​៤ នាក់​ បោះ​តង់​ស្តាប់​សម្លេង​សត្វយំ និង​សម្រាក ​ជាមួយ​បរិយាកាស​ព្រៃ​ភ្នំ​ នៅ​ជុំវិញ​ខ្លួន។ (រូបភាព​៖ OneStep Adventure/មួយជំហាន )

ជ្រោះ​ផ្តាច់​ព្រលឹង​ សសរស្តុក​ គិរីរម្យ
ជ្រោះ​ផ្តាច់​ព្រលឹង​ សសរស្តុក​ គិរីរម្យ
ជ្រោះ​ផ្តាច់​ព្រលឹង​ សសរស្តុក​ គិរីរម្យ
ជ្រោះ​ផ្តាច់​ព្រលឹង​ សសរស្តុក​ គិរីរម្យ
ជ្រោះ​ផ្តាច់​ព្រលឹង​ សសរស្តុក​ គិរីរម្យ

៤. ឧទ្យាន​ដងព្រែក​ នៅ​ខេត្ត​កំពត

ឧទ្យាន​ដងព្រែក​ មាន​ទីតាំង​ស្ថិត​នៅ ​ភូមិបត់ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុកទឹក​ឈូ ខេត្ត​កំពត់។ មាន​ចម្ងាយ​ប្រហែលជា ​៧ គីឡូម៉ែត្រ ​ពី​រង្វង់​មូល​ធូរេ៉ន​។ ឧទ្យាន​ដងព្រែក​ គឺ​ជា​រមណីយ​ដ្ឋាន ​កែ​ច្នៃ​ដែល​មាន​កញ្ចុះ​ៗ សម្រាប់​ភ្ញៀវទេស​ចរ សម្រាក​និង​ទទួល​ទាន​អាហារ​បាន។ លើ​ស​ពី​នេះ ​នៅ​តំបន់​ទេសចរណ៍ ​បែប​កែ​ច្នៃ​មួយ​នេះ ​ក៏​អាច​ឲ្យ​ភ្ញៀវ​ទេសចរជាតិ​ និង​អន្ត​រជាតិទាំង​ឡាយ ចុះ​លេង​ទឹក, ជិះ​ទូក​កាយ៉ាក​, ជិះ​ខ្សែ​រ៉ក, ជិះកង់​លើទឹក, បោះតង់, និង​លោតខ្សែពួរ​ ជា​ដើម។(រូបភាព៖ OneStep Adventure/មួយជំហាន)

ឧទ្យាន​ដងព្រែក​ នៅ​ខេត្ត​កំពត
ឧទ្យាន​ដងព្រែក​ នៅ​ខេត្ត​កំពត
ឧទ្យាន​ដងព្រែក​ នៅ​ខេត្ត​កំពត
ឧទ្យាន​ដងព្រែក​ នៅ​ខេត្ត​កំពត
ឧទ្យាន​ដងព្រែក​ នៅ​ខេត្ត​កំពត

៥. សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​

សហគមន៍​ត្រពាំង​សង្កែ​ គឺជា​កន្លែងកម្សាន្ត ​មួយ​កន្លែង​ដែល​អភិរក្ស ហ៊ុមព័ទ្ធដោយព្រៃ​កោង​កាង ចម្ងាយប្រមាណ​១២ គីឡូម៉ែត្រ​ពី​ខេត្ត​កំពត​។ ដោយ​នៅ​ក្នុង​រមណីយ​ដ្ឋាន​នេះ ​ភ្ញៀវទេសចរអាច​ដាំ​កូន​កោង​កាង ទុក​ជា​អនុស្សាវរីយ៍ នៅ​ក្នុង​សហគមន៍, អាន​សៀវ​ភៅ នៅ​ក្នុងបណ្ណាល័យ, ជិះ​ទូក​មើល​ព្រៃ​កោង​កាង ​នៅ​ជាប់​មាត់សមុទ្រ​, ទទួល​ទាន​អាហារ នៅ​កញ្ចុះមាត់​សមុទ្រ និង​អាច​ស្នាក់​នៅ​ ក្នុង​សហគមន៍​ផងដែរ។ (រូបភាព៖ OneStep Adventure/មួយជំហាន)

សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​
សហគមន៍​ត្រពាំង​សង្កែ​ នៅ​ខេត្ត​កំពត​

៦. កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត

ជាកន្លែង​ដែល​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ អាច​សម្រាក​ញុំា​កាហ្វេ​ គយគន់​មើល​ទេស​ភាព​ពី​លើ​ភ្នំ និង​ថែម​ទាំង​អាច​បាន​ឃើញ​ទេសភាព ​ដ៏ស្រស់ស្អាត​នៅ​ពេល​ព្រះអាទិត្យ ​រៀបលិចបានផងដែរ។(រូបភាព៖ PN Travel and Tours)

កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត
កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត
កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត
កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត
កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត
កាហ្វេលើភ្នំ​ នៅ​ខេត្ត​កំពត

៧. រមណីយដ្ឋាន ​ឆ្នេរ​ខ្សាច់​ស​តា​បារាំង

មានខ្សាច់សក្បោស ទឹករាក់ៗស្រួលលេង ទឹកសមុទ្រដូចគ្រីស្តាល់ មិនចាញ់ស្រុកគេឡើយ។ រមណីយដ្ឋាន ​ឆ្នេរ​ខ្សាច់​ស​តា​បារាំង​ មាន​ចម្ងាយ​ប្រមាណ​១៩០ គីឡូម៉ែត្រ​ ពីរាជធានី​ភ្នំពេញ​។ លោក​អ្នក​ត្រូវ​ធ្វើ​ដំណើរ ​តាម​បង្គោល​គីឡូម៉ែត្រ​លេខ​១៦៣ ​ហួស​បន្តិច ​ប្រហែល​៥០០ម៉ែត្រ​ នឹង​ដល់​តានៃ។ ពីតានៃ រហូតដល់ផ្លូវបត់ឆ្វេង ដែលមានស្លាកសញ្ញា«ក្រសួងអភិវឌ្ឍន៍ជនបទ» ធ្វើដំណើរ មានចំងាយ ១០គីឡូម៉ែត្រ រហូតដល់ស្លាកសញ្ញា «រមណីយដ្ឋានពយយាយម៉ៅ» ចំងាយ ៩.៥ គីឡូម៉ែត្រ ទៅរមណីយដ្ឋាន ឆ្នេរខ្សាច់ស តាបារាំង មានចំងាយ ៧.៥ គីឡូម៉ែត្រ។

រមណីយដ្ឋាន ​ឆ្នេរ​ខ្សាច់​ស​តា​បារាំង
រមណីយដ្ឋាន ​ឆ្នេរ​ខ្សាច់​ស​តា​បារាំង
រមណីយដ្ឋាន ​ឆ្នេរ​ខ្សាច់​ស​តា​បារាំង
រមណីយដ្ឋាន ​ឆ្នេរ​ខ្សាច់​ស​តា​បារាំង

. សហគមន៍​អេកូ​ទេសចរណ៍ ​ជីផាត នៅ​ក្នុង​ខេត្ត​កោះ​កុង

សហគមន៍​អេកូ​ទេសចរណ៍​ ជីផាត ស្ថិត​ក្នុង​ភូមិជីផាត​ ឃុំ​ជីផាត​ ស្រុកថ្មបាំង​ នៃ​ខេត្ត​កោះ​កុង។ ជីផាត មាន​ចម្ងាយ​១៥០គីឡូម៉ែត្រ​ ពី​ទីក្រុងភ្នំពេញ​។ ដើម្បី​ទៅដល់​សហគមន៍ ​អេកូទេសចរណ៍​ជីផាត ភ្ញៀវ​ទេស​ចរទាំងអស់​ ត្រូវ​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ជាតិ​លេខ៤៨ ត្រង់​ចំណុច​ផ្លូវ​បំបែក​ ហួស​ស្ពាន​អណ្តូង​ទឹក​ប្រហែល​៥ គីឡូម៉ែត្រ រួច​បន្តដំណើរ ​តាម​ផ្លូវ​គ្រួសក្រហម​ រហូតដល់​ភូមិ​ជីផាត​ផងដែរ។

សហគមន៍​អេកូ​ទេសចរណ៍ ​ជីផាត នៅ​ក្នុង​ខេត្ត​កោះ​កុង
សហគមន៍​អេកូ​ទេសចរណ៍ ​ជីផាត នៅ​ក្នុង​ខេត្ត​កោះ​កុង
សហគមន៍​អេកូ​ទេសចរណ៍ ​ជីផាត នៅ​ក្នុង​ខេត្ត​កោះ​កុង
សហគមន៍​អេកូ​ទេសចរណ៍ ​ជីផាត នៅ​ក្នុង​ខេត្ត​កោះ​កុង
សហគមន៍​អេកូ​ទេសចរណ៍ ​ជីផាត នៅ​ក្នុង​ខេត្ត​កោះ​កុង

៩. កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង

កោះ​ស្តេច​ ​លោក​អ្នកអាច​ធ្វើ​ដំណើរ ​តាម​ផ្លូវ​ជាតិ​លេខ​៤៨​ ពី​ទីក្រុងភ្នំពេញ​ មក​ទី​រួម​ខេត្ត​កោះ​កុង​ ហើយ​ធ្វើ​ដំណើរ​បន្ត៨១​ គីឡូម៉ែត្រ​ទៀត​ ទើប​ដល់​កោះស្តេច​។ នៅ​តាម​បណ្តោយ​ផ្លូវ​គឺ ​ពោរពេញ​ទៅ​ដោយ​រុក្ខជាតិ ពណ៌​បៃតងគួរ​ឲ្យ​ចង់​គយគន់ជា​ច្រើន​ ហើយ​ក្នុ​ង​ពេល​ខ្លះ ​ភ្ញៀវ​ទេសចរមួយ​ចំនួន ​ក៏​បាន​ប្រទះ​ឃើញ ​នៅ​សត្វ​ព្រៃដើរ​ឆ្លង​កាត់​ផងដែរ។ បើ​អ្នក​ធ្វើ​ដំណើរ​ចាប់​ពី​ខែ​មិថុនា​ រហូត​ដល់​ខែ​ធ្នូនោះ ​អ្នកនឹង​ឃើញ​តំបន់​ព្រៃ​ឈើ ​បៃតង​ដ៏​ខៀវ​ស្រងាត់​។ (រូបភាព៖ ជ្រួលជ្រើម-Jruol Jrerm)

កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង
កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង
កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង
កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង
កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង
កោះស្តេច​ នៅ​ក្នុង​ខេត្ត​កោះ​កុង

១០. តំបន់​ទេសចរណ៍​កោះ​កុងក្រៅ​

ឆ្នេរ​កោះកុង​ក្រៅស្ថិត ​នៅ​ក្នុង​ភូមិ​កោះ​កាពិ ឃុំ​កោះ​កាពិ ស្រុកកោះ​កុង​ ខេត្ត​កោះ​កុង។ កោះ​កុង​ក្រៅ​នេះ ​មាន​ចម្ងាយ​ប្រមាណ​៣០ គីឡូម៉ែត្រ​ពី​ក្រុង​ខេម​រភមិន្ទ ដែល​ភ្ញៀវទេសចរជាតិ​ និង​អន្ត​រជាតិ​អាច​ធ្វើ​ដំណើរ​ទៅ​កាន់ ​តំបន់​នេះ​បាន​តាម​រយៈផ្លូវ​ទឹក​ ដោយ​ចំណាយ​ពេល ​ប្រមាណ​៤០នាទី​ ទើប​ទៅ​ដល់​កោះ ​មួយ​នេះ​ផងដែរ។  

តំបន់​ទេសចរណ៍​កោះ​កុងក្រៅ​
តំបន់​ទេសចរណ៍​កោះ​កុងក្រៅ​
តំបន់​ទេសចរណ៍​កោះ​កុងក្រៅ​

១១. ភ្នំថ្មណាម​លៀរ ខេត្ត​មណ្ឌលគិរី​

ភ្នំណាម​លៀរ ឬគេអាច​​ហៅ​ថា​ភ្នំ​ថ្មយក្ស, ភ្នំ​លុប្រាណ, វាល​ថ្មរំអិល ជា​ដើម​។ វា​មាន​ទី​តាំង​ស្ថិត​នៅ​ភូមិទី១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី​។ ភ្នំណាម​លៀរ មាន​រយៈចម្ងាយ​ប្រមាណ​៤៧ គីឡូម៉ែត្រពី​រង្វង់​មូល​គោ​ព្រៃ។ តំបន់​ទេស​ចរណ៍ ​ធម្មជាតិ​មួយ​នេះ ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង អាច​សាក​ទៅ​កាន់​​តំបន់ ​ភ្នំមួយនេះ​បាន​។ (រូបភាព​៖ Sovanna Kem )

ភ្នំថ្មណាម​លៀវ​ ខេត្ត​មណ្ឌលគិរី​
ភ្នំថ្មណាម​លៀវ​ ខេត្ត​មណ្ឌលគិរី​
ភ្នំថ្មណាម​លៀវ​ ខេត្ត​មណ្ឌលគិរី​
ភ្នំថ្មណាម​លៀវ​ ខេត្ត​មណ្ឌលគិរី​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]