កម្សាន្ត៖ ជាការពិតណាស់ សម្រាប់មុខម្ហូបបាយឆា គឺជាអាហារដែលងាយស្រួលបំផុត ហើយមនុស្សជាច្រើន ក៏អាចកែច្នៃវា ធ្វើឲ្យមានរសជាតិ ផ្សេងៗគ្នា ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ ប៉ុន្តែម្ដងនេះ សូមណែនាំបាយឆារសជាតិថ្មី ដែលជា បាយឆាម្នាស់ (Pineapple Rice) កំពុងតែទទួលបានការចាប់អារម្មណ៍ពីមនុស្សជាច្រើន ជាពិសេស អ្នកដែលមានចំណង់ចំណូលចិត្តជាមួយនឹងផ្លែម្នាស់ អាចសាកល្បងរៀនធ្វើញ៉ាំ បានដោយខ្លួនឯងតាមវិធីងាយៗខាងក្រោម នោះអ្នកនឹងទទួលបានបាយឆាដ៏ឈ្ងុយឆ្ងាញ់ ថែមទាំងប្លែកមាត់ ផងដែរ។
គ្រឿងផ្សំ៖
ប្រេងបន្លែ 1 ស្លាបព្រា, ខ្ទឹមក្រហម ២, ម្សៅការី (Mild Curry Powder) 1 ស្លាបព្រាកាហ្វេ, ខ្ទឹមស ២, បាយឆ្អិន ៦០០ ក្រាម ម្នាស់ស្រស់ ៣០០ ក្រាម ទឹកស៊ីអ៊ីវ ៤ ស្លាបព្រា ស្ករស ស្លឹកខ្ទឹម និង ជីវ៉ាន់ស៊ុយ
របៀបធ្វើ៖
ដាក់ប្រេងនៅក្នុងខ្ទះឲ្យក្ដៅ រួចដាក់ខ្ទឹមក្រហមដែលហាន់ជាដុំតូចៗ បន្ទាប់មក បន្ថែមខ្ទឹមសព្រមទាំងកូរឱ្យសព្វ រយៈពេល ១ នាទី រួច ដាក់ម្សៅការី និងបាយ ហើយកូរជាមួយគ្នាឱ្យសព្វ។ បន្ទាប់មកទៀត ដាក់ចំណិតម្នាស់និងទឹករបសវា ព្រមទាំងដាក់គ្រឿងបន្ថែមជាមួយនឹង ទឹកស៊ីអ៊ីវ និងស្ករស រួចកូរវាឲ្យសព្វម្ដងទៀត ព្រមទាំងដាក់បន្ថែមជាមួយនឹង ស្លឹកខ្ទឹម និងជីវ៉ាន់ស៊ុយ ជាការស្រេច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]