ភ្នំពេញ៖​ ប្រិយមិត្តដែលនិយមចូលចិត្ត តាមដានអានសៀវភៅ ប្រលោមលោកស្នេហាមួយចំនួនធំ ប្រាកដជាធ្លាប់បានឮ និងបានស្គាល់ពីទឹកដៃនិពន្ធ របស់អ្នកនិពន្ធប្រលោមលោកខ្មែរល្បីឈ្មោះគឺ លោកស្រី សូ ភីណា

យ៉ាងណាមិញ ក្រោយពីបានជួបសម្ភាសន៍ដោយផ្ទាល់ជាមួយនឹងអ្នកនិពន្ធដ៏ល្បីរូបនេះ ជាមួយក្រុមការងារ ខ្មែរឡូត ដោយក្នុងនោះលោកស្រី ក៏បានលើកយកមកនូវ រឿងផ្ទាល់ខ្លួនដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួន ដែលគ្រប់គ្នាមិនធ្លាប់បានដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកស្រី សូ ភីណា

កុំឲ្យខាតពេលយូរ តាមដានទាំងអស់គ្នា៖

លោកស្រី សូ​ ភីណា​ ជាអ្នកនិពន្ធរឿងខ្លី ប្រលោមលោក​ និងជាស្ថាបនិក បោះពុម្ពផ្សាយ កម្ពុមេរា

+ ប្រវត្តិការងារ

លោកស្រីធ្លាប់ធ្វើការនៅក្នុងអង្គការការពារសិទ្ធកុមារ បន្ទាប់មកក៏បានជាប់អាហាររូបការណ៍ទៅរៀននៅប្រទេសអូស្រ្តាលី និង ធ្វើបានជាអ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម តែដោយសង្កេតឃើញកំឡុងពេលនោះ យុវវ័យដែលបានបែក​បាក់ និងតូចចិត្តរឿងស្នេហា ដោយការធ្វើបាបខ្លួន និងសម្លាប់ខ្លួន លោកស្រី និងមិត្តភក្តិ ក៏ចាប់ផ្ដើមមានគំនិតសរសេររឿង ដោយក្មេងស្រី ដែលគាត់បានអានហើយ នឹងជួយឲ្យជឿទុកចិត្តលើខ្លួនឯង​​ ដែលនឹងមិនធ្វើបាបខ្លួនតទៅទៀត។  ដោយជាមួយគ្នានេះ ក៏បានផលិតជាសៀវភៅទីមួយមានឈ្មោះថា «ធ្លាក់ក្នុងអន្លង់ស្នេហ៍» ​ជាកម្រងរឿងខ្លី ហើយបន្តដល់ស្នាដៃចុងក្រោយនេះ បកប្រែពីអក្សរសិល្ប៍បារាំង«មិនចុះសម្រុងនឹងជីវិត!»​ ។

+ស្នាដៃនិពន្ធកន្លងមក 

សម្រាប់នាកំឡុងការនិពន្ធ នៅក្នុងគ្រិះស្ថានបោះពុម្ភផ្សាយ បាន៦សៀវភៅ និង កម្រងរឿងខ្លី៣ផងដែរ។ 

លោកស្រី សូ ភីណា

+កត្តាផលវិបាក

អាចមកពីកត្តាពេលវេលា ដោយមិនមានភាពឯករាជ្យ ព្រោះជាទូទៅអ្នកនិពន្ធមិនអាចរស់នៅ ដោយសារតែការនិពន្ធ១មុខបានទេ​ ដោយត្រូវធ្វើការពេញម៉ោង​ និងយកពេលវេលាដែលសល់ ឫថ្ងៃសម្រាកសម្រាប់សរសេរ​ និងទី២ អាចមកពីទីផ្សារក្នុងស្រុក ប្រសិនបើសរសេរសៀវភៅបែបសិល្បៈ ហាក់មិនអាចប្រគួតប្រជែង និងអ្នកនិពន្ធផ្សេង ដែលសរសេរទៅតាមតម្រូវការទីផ្សារឡើយ។ 

សម្រាប់គ្រួសារគឺលោកស្រីទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដោយមានការជួយគាំទ្រពីឪពុក រីឯចំពោះអ្នកជុំវិញខ្លួន ក៏មានមិត្តភក្តិប្រុសៗមួយចំនួនតូច បានឡកឡាយដល់អ្នកស្រី ដោយសារតែអ្នកស្រី មានស្វាមី និងកូន​រួច តែបែរជានៅបន្តការសរសេរសៀវភៅ រឿងប្រលោមលោកស្នេហាបែបនេះ ប៉ុន្តែអ្នកស្រីហាក់មិនខ្វាយខ្វល់ហ្នឹងសម្ដីទាំងនោះឡើយ។

+សំណូមពរ និងសារចែករំលែក

លោកស្រី ក៏បានលើកទឹកចិត្តឲ្យយុវវ័យទាំងអស់ គួរអានសៀវភៅឲ្យបានច្រើន និងអានដោយការពិចារណា ដោយមិនមែនអានគ្រាន់តែតាមគ្នាមួយពេលៗប៉ុណ្ណោះ ដោយគួរយល់ពីគុណតម្លៃរបស់សៀភៅនីមួយៗ។

ហើយលោកស្រីក៏បានចែករំលែក សម្រាប់អ្នកដែលចង់ក្លាយទៅជាអ្នកនិពន្ធ ដោយឲ្យខិតខំសិក្សាបន្ថែម និងបន្តការសិក្សាបែបនិពន្ធ ដើម្បីផ្លាស់ប្ដូរចំណេះដឹងរបស់ខ្លួនដែលល្អ ទៅកាន់បណ្ដាប្រទេសផ្សេងៗ​ ដើម្បីវិវឌ្ឍន៍ការសរសេរឲ្យកាន់តែមានភាពច្នៃប្រឌិត និងតាមទាន់ថ្នាក់តំបន់ដែលគេជោគជ័យ ដើម្បីជាការពង្រឹងស្នាដៃយើងឲ្យកាន់តែប្រសើរផងដែរ។

+ ចំណាប់អារម្មណ៍សម្រាប់ ព្រឹត្តិការណ៍ Book Friday

ក្នុងនាមជាអ្នកនិពន្ធ និងជាគ្រិះស្ថានបោះពុម្ភផ្សាយ ហើយក៏ជាអ្នកចូលរួមគាំទ្រ សម្រាប់គំនិតផ្ដួចផ្ដើមកម្មវិធី Book Friday លោកស្រីគិតថា នេះជារឿងដែលល្អមែនទែន ដោយវាជាការចូលរួមចំណែកចែកចាយសៀវភៅ ឲ្យអ្នកអាន បានអានកាន់តែច្រើន ហើយអ្នកស្រី ក៏បានលើកទឹកចិត្តឲ្យគ្រប់ស្ថាប័ន ដូចជាApp L192 ជាដើម ក្នុងការរៀបចំកម្មវិធី Book Friday នេះឡើង ​ដើម្បីឲ្យគ្រប់គ្នាអាចប្រើប្រាស់សៀវភៅ ធ្វើជាកាដូសម្រាប់មិត្តភិត្តិ និងមនុស្សជាទីស្រលាញ់​ ដែលអាចជួយឲ្យផ្នែកវិស័យការសរសេរ និងអានកាន់តែរីកច​ម្រើនឡើង។

លោកស្រី សូ ភីណា

ជាចុងក្រោយលោកស្រី ក៏បានសំណូមពរ ឲ្យប្រិយមិត្ត និងយុវវ័យទាំងអស់ចូលរួមគាំទ្រ ដោយចូលទៅកាន់ App L192 ដើម្បីធ្វើការបញ្ជាទិញ សៀវភៅយ៉ាងសម្បូរបែប ជាមួយការបញ្ចុះតម្លៃចាប់ពី ២០ ដល់ ៥០ភាគរយ ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ដល់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះផងដែរ៕

ព្រឹត្តិការណ៍ Book Friday

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]