កម្សាន្ត៖ តាមការពិតទៅ ខេត្ត បាត់ដំបង ក៏មិនខុសពីខេត្តដទៃទៀតប៉ុន្មានដែរ ដោយខេត្តមួយនេះ សម្បូរទៅដោយដំណាំហូបផ្លែ និងសម្បត្តិធម្មជាតិជាច្រើន ដែលសុទ្ធតែអំណោយផលពីធម្មជាតិ និងងាយស្រួលដល់ការលើកមុខមាត់ខេត្ត តាមរយៈតំបន់កម្សាន្តនានា នៅក្នុងខេត្តមួយនេះផ្ទាល់តែម្ដង។
ជាមួយគ្នានេះដែរ ប្រិយមិត្តមួយចំនួន ក៏បានជ្រាប និងខ្លះទៀតក៏នៅមិនទាន់បានជ្រាបច្បាស់នៅឡើយដែរថា ខេត្តនេះ មានកន្លែងលេងសប្បាយៗ ស្អាតៗច្រើនប៉ុណ្ណានោះទេ ដែលខ្លះទើបតែបង្កើតឡើង កែច្នៃថ្មីៗ ឯខ្លះទៀត ក៏ជាតំបន់ប្រវត្តិសាស្ត្រផងដែរ។ យ៉ាងណាមិញ ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តទាំងអស់គ្នា ទៅទស្សនានិងស្គាល់កន្លែងតំបន់រម្មណីដ្ខាន មួយចំនួន ដែលកំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកលេងនៅក្នុងខេត្តនេះជាហូរហែរ ដែលមានដូចខាងក្រោម៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.ទឹកធ្លាក់ភ្នំ ៥៣
ជាតំបន់ទេសចរណ៍ថ្មីមួយ ដែលទើបតែបានស្វែងរកឃើញ នីក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដែលទីនេះ យើងអាចឡើងភ្នំគយគន់ទេសភាព នានាបានយ៉ាងស្រស់ស្អាត ជាពិសេស យើងក៏មើលថ្ងៃលិច និងដុំពពកហោះកាត់ប៉ះខ្លួនផងដែរ។ រូបភាពពី៖ So Neth



២.ផ្ទះផ្កាបាណន់
ទីនេះមានទីតាំងស្ថិតនៅ ក្បែរចំការទំពាំងបាយជូរ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ហើយទីកន្លែងមួយនេះពោរពេញទៅដោយ ផ្កាស្រស់ជាច្រើនប្រភេទ រីកស្គុះស្គាយ គួរឲ្យចង់ទស្សនា ថតរូបលេងកម្សាន្តតែម្ដង។ រូបភាពពី៖ TravelSet



៣.ជិះឡូរីជើងភ្នំបាណន់
មណ្ឌលកម្សាន្តមួយនេះ មានទីតាំងស្ថិតនៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជាប់នឹងភ្នំបាណន់ ចម្ងាយប្រហែលជា ២៥ គីឡូម៉ែត្រប៉ុណ្ណោះ។ ដែលភ្ញៀវទេសចរណ៍អាចមកលេងទីនេះបាន ដើម្បីជិះគយគន់មើល ទេសភាពតាមជើងភ្នំយ៉ាងសប្បាយរីករាយបានផងដែរ។ រូបភាពពី៖ Bamboo Train-ឡូរីជើងភ្នំបាណន់



៤.ទឹកធ្លាក់អូរជាំ
សហគមន៍អេកូទេសចរណ៍អូរជាំនេះ មានទីតាំងស្ថិតនៅភូមិអូរជាំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ដែលទីនេះ មានទឹកធ្លាក់ជាច្រើនដំណាក់ និងមានទេសភាពពោរពេញទៅដោយធម្មជាតិស្រស់ស្រាយខ្លាំងតែម្ដង។ រូបភាពពី៖ KH ARENA



៥.សួនផ្កាភ្នំសំពៅ
ទីនេះ នៅមិនឆ្ងាយប៉ុន្មានពីភ្នំសំពៅនោះទេ ហើយទីនេះមានផ្កាជាច្រើន ចម្រុះពណ៌រីកស្គុះស្គាយ បង្កើតបានជា
ទេសភាពស្អាតៗ ទាក់ទាញភ្នែកអ្នកទេសចរណ៍មកលេងហូរហែរផងដែរ។ រូបភាពពី៖ 4YOU



៦.ភ្នំព្រឹក
ភ្នំព្រឹកមានទីតាំងស្ថិតនៅភូមិភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ ដែលទីនេះគឺជាកូនភ្នំតូចមួយ ដែលគេទើបតែអភិវត្តរៀបចំជាសួនកម្សាន្ត មានវាលស្មៅពណ៌បៃតងខ្ចី មើលទៅពិតជាស្រស់ស្រាយ ហើយទីនេះ ក៏កំពុងមានការចាប់អារម្មណ៍ច្រើនផងដែរ។ រូបភាពពី៖ Best Boy



៧.សួនផ្កា ឡាអេសេវិន
ទីនេះមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង មានចម្ងាយប្រមាណ៥០០ម៉ែត្រ ពីរង្វង់មូលដៃប្រាំបី ទៅខាងជើងជិតផ្សារពោធិ៍វង្ស ឬអាចធ្វើដំណើរពីសាកលវិទ្យាល័យបៀលប្រាយ ឆ្ពោះទៅផ្សារភូរពួយដល់ផ្លូវបត់ទៅផ្សារភូរពួយងាកទៅខាងស្ដាំដៃ។ រូបភាពពី៖ SN Photography



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]