បរទេស៖ ក្រុមហ៊ុន Soel Yachts ជាក្រុមហ៊ុនហូឡង់មួយដែលជំនាញខាងផលិតនាវាកម្សាន្ត ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ បានបញ្ចេញនាវាកម្សាន្តថ្មីមួយទៀតរបស់ខ្លួន ឈ្មោះថា Soel Senses 48។ ក្រុមហ៊ុនចង់ទាក់ទាញការចាប់អារម្មណ៍ របស់អតិថិជនដែលចូលចិត្តយានជំនិះដែលគ្មានការបំភាយផ្សែង។

នាវានេះមានបណ្តោយ14.5ម៉ែត្រ ហើយអាចដាក់អ្នកដំណើរបាន8នាក់ ល្មមសម្រាប់ក្រុមគ្រួសារ ឬមិត្តភក្តិនៅថ្ងៃសម្រាកចុងសប្តាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Soel Senses 48

មិនដូចការរចនាយានផ្សេងៗពីក្រុមហ៊ុនដដែលនេះទេ ម៉ូដែលនេះត្រូវបានរចនាឡើងដោយមានកន្លែងអង្គុយលេងច្រើន។

Soel Senses 48

ជាន់ខាងក្រៅរបស់នាវា អាចប្រើសម្រាប់ដេកហាលថ្ងៃ ឬមើលទេសភាពក៏បាន។

Soel Senses 48

ផ្នែកខាងក្នុងត្រូវបានបិទជិតទាំងសងខាង។

Soel Senses 48

អ្នកអាចខណ្ឌចែកកន្លែងសម្រាកទាំងនេះចេញពីគ្នាបាន ដោយទ្វារបត់ឬក៏បើកចំហរទ្វារនេះ ដើម្បីបានកន្លែងទូលាយដើម្បីញុំាអាហារផង និងអង្គុយលេងផងក៏បាន។

Soel Senses 48

តុបារ និងកន្លែងបើកគីស្ថិតនៅតំបន់នេះ។

Soel Senses 48

នាវានេះមិនប្រើប្រេងឥន្ធនៈនោះទេ ដោយវាមានបន្ទះសូឡានៅលើដំបូល និងប្រព័ន្ធថ្មផ្ទាល់ខ្លួន។

Soel Senses 48

នាវានេះមានសំឡេងស្ងាត់នៅពេលបើកបរ។

Soel Senses 48

ក្រុមហ៊ុននេះបានសង្កត់ធ្ងន់ថា នាវាកម្សាន្តដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ មានសំឡេងស្ងាត់ល្អ ហើយមិនចាំបាច់ប្រើប្រេងឥន្ធនៈឡើយ គីមានន័យថាទូកប្រភេទនេះមានការប៉ះពាល់តិចតួចបំផុត ចំពោះទឹក និងសត្វព្រៃ បើប្រៀបធៀបនឹងទូកទូទៅ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]