ក្រុងស៊ាងហៃ៖ ក្រុមហ៊ុន Tesla Inc បានទទួលការអនុញ្ញាត ឱ្យចាប់ផ្តើមលក់រថយន្តម៉ូឌែល Y SUV នៅក្នុងប្រទេសចិនហើយ ដែលរថយន្តនេះផងដែលត្រូវបានផលិតនៅក្រុងស៊ាងហៃ ប្រទេសចិនផ្ទាល់។
ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន បានចេញការអនុម័តនេះនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃចន្ទ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបច្ចុប្បន្ននេះក្រុមហ៊ុន Tesla កំពុងលក់រថយន្តអគ្គិសនីម៉ូឌែល 3 របស់ខ្លួននៅក្នុងប្រទេសចិន ហើយបាននិងកំពុងកសាងសមត្ថភាពផលិតរថយន្តថ្មីនៅស៊ាងហៃ ដើម្បីផលិតរថយន្តម៉ូដែល Y SUV របស់ខ្លួន។ ក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុញ្ញាតការលក់ម៉ូឌែល Y SUV ដែលផលិតនៅសៀងហៃ កាលពីដើមខែនេះ។
ក្រុមហ៊ុន Tesla បានចាប់ផ្តើមចែកចាយរថយន្ត ដែលផលិតនៅក្នុងរោងចក្រស៊ាងហៃរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន និងបានលក់រថយន្តអស់ជាង 13,000 គ្រឿងនៅក្នុងប្រទេសចិននៅខែតុលា។
ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញរថយន្តម៉ូដែល 3 ដែលផលិតនៅប្រទេសចិន ទៅកាន់អឺរ៉ុបហើយបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតឆ្នាំងសាកឡានអគ្គិសនី នៅប្រទេសចិនក្នុងឆ្នាំ 2021 ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]