អង់គ្លេស៖ រដ្ឋាភិបាលអង់គ្លេសបាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនទូរគមនាគមន៍អង់គ្លេសមិនត្រូវដំឡើងឧបករណ៍ថ្មីរបស់ក្រុមហ៊ុន Huawei 5G ទេ បន្ទាប់ពីខែកញ្ញាឆ្នាំ ២០២១ តទៅ ដែលនេះគីជាផែនការដកឧបករណ៍របស់ក្រុមហ៊ុនចិន ចេញពីបណ្តាញទូរស័ព្ទល្បឿនលឿន។
ប្រទេសអង់គ្លេសបានបញ្ជាឱ្យដកឧបករណ៍ Huawei ទាំងអស់ចេញពីបណ្តាញ 5G របស់ខ្លួនឱ្យអស់នៅចុងឆ្នាំ ២០២៧ ដោយអនុលោមតាមសម្ព័ន្ធមិត្ត រួមមានសហរដ្ឋអាមេរិកដែលនិយាយថាក្រុមហ៊ុននេះបង្កហានិភ័យផ្នែកសុវត្ថិភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រទេសចិនបានធ្វើការរិះគន់ចំពោះការសម្រេចចិត្តនេះ ខណៈពេលដែលក្រុមហ៊ុន Huawei បាននិយាយកាលពីសប្តាហ៍មុនថាខ្លួនមានការខកចិត្ត ដែលប្រទេសអង់គ្លេសកំពុងព្យាយាមដក Huawei មិនឱ្យចូលរួមក្នុងបច្ចេកវិទ្យា 5G បន្ទាប់ពីមានការចេញច្បាប់ថ្មីដែលចែងថាក្រុមហ៊ុននឹងត្រូវពិន័យ ១០០,០០០ ផោន (១៣៣,១៤០ ដុល្លារ) ប្រសិនបើពួកគេរំលោភបម្រាមនេះ។
រដ្ឋមន្រ្តីបច្ចេកវិទ្យាឌីជីថល លោក Oliver Dowden បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំសម្រេចចិត្តច្បាស់ណាស់ ទៅលើការដកអ្នកផ្គត់ផ្គង់ដែលអាចបង្កហានិភ័យខ្ពស់ ចេញពីបណ្តាញ 5G របស់យើង។» លោកក៏បន្ថែមថា៖ «ការធ្វើបែបនេះគីដើម្បីកំណត់ និងហាមឃាត់ឧបករណ៍ទូរគមនាគមន៍ណា ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខជាតិរបស់យើង»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]