អ៊ីតាលី៖ ក្រុមហ៊ុន Apple ទើបតែត្រូវបានពិន័យជាប្រាក់ចំនួន ១០ លានអឺរ៉ូ (ប្រហែល ១២ លានដុល្លារ) នៅក្នុងប្រទេសអ៊ីតាលី ដោយសារតែការផ្សព្វផ្សាយភាពធន់នឹងទឹករបស់ឧបករណ៍របស់ខ្លួន មិនដូចនឹងការពិត។
អាជ្ញាធរនៅប្រទេសអ៊ីតាលីបង្ហាញថា ការផ្សព្វផ្សាយពាណិជ្ជកម្មរបស់ Apple គឺ «ជាការបោកបញ្ឆោតយ៉ាងធ្ងន់ធ្ងរ» ចំពោះភាពធន់នឹងទឹករបស់ iPhone។ និយតករបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Apple ផ្សាយពាណិជ្ជកម្មទូរស័ព្ទ iPhone ថាមានភាពធន់នឹងទឹកដោយមិនបញ្ជាក់ថា ភាពធន់នឹងទឹកនោះគីសម្រាប់តែក្នុងស្ថានភាពជាក់លាក់ណាមួយតែប៉ុណ្ណោះ មិនមែនការពារបានរាល់ស្ថានភាពនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុនកំពុងបោកប្រាស់អតិថិជនរបស់ខ្លួន តាមរយៈការបដិសេធមិនទទួលខុសត្រូវ (disclaimers) របស់ខ្លួនដែលនិយាយថា ទូរស័ព្ទមិនត្រូវបានធានាទេក្នុងករណីខូចខាតដោយសារទឹក។ អតិថិជនក៏មិនត្រូវបានផ្តល់ការជួសជុលផងដែរ នៅពេលដែលទូរស័ព្ទរបស់ពួកគេខូចដោយសារទឹក និងវត្ថុរាវផ្សេងទៀត ដែលនេះគឺជាការបោកប្រាស់មួយ ពីព្រោះក្រុមហ៊ុននេះបានផ្សាយអំពីភាពធន់នឹងទឹករបស់ឧបករណ៍របស់ខ្លួន ។
ក្រុមហ៊ុន Apple បានបដិសេធមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]