បរទេស៖ សរុបមក ទីផ្សារស្មាតហ្វូននៅត្រីមាសទី៣ ឆ្នាំ២០២០ បានធ្លាក់ចុះ៥.៧% យ៉ាងហោចណាស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែយើងនៅតែអាចនិយាយបានថា នេះគឺជារយៈពេលដ៏ល្អសម្រាប់ឧស្សាហកម្មនេះ បើប្រៀបធៀបទៅនឹងពីរត្រីមាសមុនក្នុងឆ្នាំដដែល ពីព្រោះក្រុមហ៊ុន រោងចក្រ និងអតិថិជនចាប់ផ្តើមមានជំហឡើងវិញបន្ទាប់ពីការដាក់ប្រទេសក្នុងភាពអាសន្ន និងការរឹតបន្តឹងជាច្រើនខែដោយសារវីរុសកូរ៉ូណា។
មិនមែនក្រុមហ៊ុនផលិតទូរស័ព្ទទាំងអស់សុទ្ធតែមានលទ្ធផលត្រីមាសល្អនោះទេ តាមពិតទៅមានតែពីរក្នុងចំណោមប្រាំក្រុមហ៊ុនតែប៉ុណ្ណោះដែលអាចចាត់ទុកថា មានចំណែកទីផ្សារកើនឡើង ដោយនេះគឺផ្អែកលើតួលេខចុងក្រោយរបស់ Gartner Report។ ទោះបីជាវាកើនឡើងត្រឹមតែ២.២%ក៏ដោយ ក៏ Samsung នៅតែនាំមុខគេដដែល។ ក្រុមហ៊ុន Huawei នៅតែអាចរក្សាតំណែងរបស់ខ្លួនបាន បើទោះបីជាបានបាត់បង់២១.៣ភាគរយនៃចំណែកទីផ្សារក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកមានជោគជ័យធំជាងគេនោះគឺក្រុមហ៊ុន Xiaomi ។ ក្រុមហ៊ុនចិនមួយនេះបានកើនឡើង ៣៤.៩% គឺគ្រប់គ្រាន់សម្រាប់បង្ហាញ Apple ថាខ្លួនបានវ៉ាដាច់បើទោះជា Xiaomi មិនទាន់ចូលទៅក្នុងទីផ្សារអាមេរិកនៅឡើយផង។ អ្នកវិភាគទីផ្សារសន្និដ្ឋានថា ការវ៉ាដាច់នេះគឺដោយសារតែការខាតបង់របស់ក្រុមហ៊ុន Huawei នៅទីផ្សារក្រៅប្រទេសចិន ហើយនៅតែអាចវ៉ាដាច់គូប្រជែងរបស់ខ្លួនទៀត ប្រសិនបើវាសនារបស់ក្រុមហ៊ុន Huawei មិនមានការផ្លាស់ប្តូរនៅត្រីមាសបន្ទាប់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]