បរទេស៖ ការថតរូបឱ្យស្អាតក៏ជាចំណង់ចំណូចចិត្តមួយផងដែរ មិនថាថតដោយប្រើកាមេរ៉ា professional  ឬទូរសព្ទនោះទេ អ៊ីចឹងទើបអ្នកថតរូបទាំងឡាយចង់បានទូរសព្ទដែលមានកាមេរ៉ាល្អ តែអ្នកខ្លះមិនដឹងថាគួរយកជម្រើសមួយណាល្អមែនទេ? ដូច្នេះមកមើលជម្រើសល្អៗខាងក្រោមនេះទាំងអស់គ្នា៖­

1.​ Samsung Galaxy Note20 Ultra 5G

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

- sensor កាមេរ៉ារបស់ឧបករណ៏នេះ ជួយប្រមូលផ្តុំពន្លឺបានល្អ ជាហេតុធ្វើអោយថតរូបបានស្អាត មាន 9-to-1 binning ដែលជួយក្នុងការកាត់បន្ថយ noise ក្នុងរូបថត និងជំនួយដល់ HDR។

- កាមេរ៉ា Telephoto អាចពង្រីកបានដល់ទៅ ៥ ដង (5x optical zoom) ព្រមទាំងមានមុខងារថតព្រះចន្ទពេលយប់ (Moon Shot) ទៀតផង អ្នកចូលចិត្តថតព្រះចន្ទប្រាកដជាត្រូវចិត្តម៉ាច់។ ការថតវីដេអូច្បាស់ខ្លាំងដល់ទៅ 8K។

Samsung Galaxy Note20 Ultra 5G

2. Xiaomi Mi Note 10

-   មានកាមេរ៉ា ៥ គ្រាប់ ដោយរួមមាន telephotos ចំនួន 2

-  កាមេរ៉ាធំមានសេនស័រធំ ថតបានច្បាស់ ស្រដៀងនឹង Galaxy S20 Ultra

-  កាមេរ៉ាអាចថតបានផ្ទៃធំខ្លាំង (Ultra Wide) ព្រមទាំងមាន AF

Xiaomi Mi Note 10

3. Apple iPhone 12 Pro Max

·  មានប្រភេទ HDR ស្វ័យប្រវត្តិ (HDR Auto) ដែលទំនើបបំផុត មាន Deep Fusion ជួយថតរូបបានច្បាស់ខ្លាំង មានមុខងារថតពេលយប់ នឹងមុខងារច្រើនទៀត

· ផ្តល់លំនឹងល្អបំផុតពេលថតរូប

Apple iPhone 12 Pro Max

4. OnePlus 8 Pro

- មានគុណភាពល្អឥតខ្ចោះ ពីកាមេរ៉ាទំហំ 48MP ធំមិនធម្មតា

- ពង្រីកបាន 3x ចាប់រូបនៅឆ្ងាយបានល្អ

- មាន AF នៅលើកាមេរ៉ា ultra wide

- ម៉ាស៊ីនថត Selfie មិនស្ថិតនៅលើម៉ូឌុល po-up នោះទេ

- ភ្ជាប់មកជាមួយ S865 និង 120hz 1440p HDR10+ OLED

OnePlus 8 Pro

5. Huawei P30 Pro

- កាមេរ៉ា 10MP ដ៏អស្ចារ្យពីកាមេរ៉ា ថតច្បាស់ទាំងយប់ទាំងថ្ងៃ

- 5x periscope tele

- មាន AF នៅលើកាមេរ៉ា ultra wide

- តម្លៃប្រហែលពាក់កណ្តាល P40 Pro

- មាន Google Mobile Services support មិនដូច P40 Pro

Huawei P30 Pro

6. Xiaomi Mi 10 Ultra

- កាមេរ៉ាស្មាតហ្វូនល្អបំផុតនៅលើទីផ្សារ មានគុណភាពល្អ

- ការថតវីដេអូបានល្អឥតខ្ចោះឆ្លង ទាំង 3 កាមេរ៉ា

- ស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនល្អបំផុត

Xiaomi Mi 10 Ultra

7. Google Pixel 4a 5G

- រូបថតចេញមកស្អាតល្អ

- មានកាមេរ៉ាជាប្រភេទ Ultrawide មិនមានជា telephoto

- ទោះយ៉ាងណាក៏អាចពង្រីករូបដល់ទៅ 2 ដង ដែលអាចប្រើបានតាមរយៈ Smart Zoom របស់ Google

Google Pixel 4a 5G

8. Huawei P40 Pro

- ជាស្មាតហ្វូនដែលមានកាមេរ៉ាល្អអស្ចារ្យ ថតបានស្អាតគ្រប់់ស្ថានភាព

- មួយក្នុងចំណោមទូរសព្ទដែលមាន 5x periscopes ល្អបំផុតក្នុងទីផ្សារ

- ការថតរូប Selfie ស្អាតលំដាប់កំពូល ដោយសារតែមានជំនួយពី ToF module

- គុណភាពវីដេអូល្អអស្ចារ្យនៅល្បឿន 30fps រក្សាភាពនឹងពេលថតបានល្អឥតខ្ចោះ៕

Huawei P40 Pro

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]