អាមេរិក៖  រថយន្តនេះជារថយន្តមួយក្នុងត្រកូល Black Series ដែលមានថាមពលខ្លាំងបំផុត។ រថយន្ត Mercedes-AMG GT Black Series គឺជារថយន្តពិសេសមួយដែលមានកម្លាំង 720 កម្លាំងសេះ និងមានម៉ាស៊ីនភ្លោះ 8 ស៊ីឡាំង (twin-turbocharged V8 engine)។

ឥឡូវនេះក្រុមហ៊ុន Mercedes បានបញ្ជាក់ពីតម្លៃរបស់រថយន្តនេះហើយ។ រថយន្ដ AMG GT Black Series នេះនឹងចាប់ផ្តើមក្នុងតម្លៃ 325,000 ដុល្លារ ដោយមិនរាប់បញ្ចូលការកែលំអរម៉ាស៊ីនផ្សេងៗ និងថ្លៃដឹកជញ្ជូន 1,050 ដុល្លារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Mercedes-AMG GT 

ថ្លៃមែនទេ? តែនេះមិនមែនរថយន្ត Mercedes ធម្មតាទេ។ ស៊េរី GT Black Series មានកម្លាំងបង្វិលកង់ 590 lb-ft ធ្វើឱ្យឡាននេះមានល្បឿនលឿនអស្ចារ្យ អាចបើកដល់ 96 Km/ម៉ោង ត្រឹមតែ 3.1 វិនាទីតែប៉ុណ្ណោះ ហើយឈានដល់ល្បឿនអតិបរមា 202 Km/ម៉ោង។ ចង់ដឹងថាឡាននេះអស្ចារ្យយ៉ាងណានោះ អ្នកអាចចូលមើលវិដេអូនៅខាងក្រោមបាន៕

Mercedes-AMG GT 
Mercedes-AMG GT 
Mercedes-AMG GT 
Mercedes-AMG GT 
Mercedes-AMG GT 
Mercedes-AMG GT
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]