បរទេស៖ មានការភ្ញាក់ផ្អើលមួយ ដែលក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជាតិនៃមហាសមុទ្រ និងបរិយាកាស (NOAA) បានរកឃើញប្រភេទសត្វ comb jelly មួយប្រភេទ ដែលមានរូបរាងចម្លែក នៅក្រោមបាតសមុទ្រ។
ក្រុម NOAA បានដាក់ឈ្មោះសត្វនេះថា Duobrachium sparksae ។ វាប្រភេទពួកខ្ញែសមុទ្រ ctenophore ឬហៅថា comb jellies។ ត្រូវចាំថាវាមិនមែនជាពួកខ្ញែរសមុទ្រធម្មតា (jellyfish) នោះទេ ប្រភេទ comb jellies គឺជាពពួកសត្វមានរាងស្តើងឆ្លុះ ទន់អន្ធិលៗ និងស៊ីសាច់ជាអាហារទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភេទសត្វថ្មីនេះរស់នៅក្បែរឆ្នេរសមុទ្រព័រតូរីកូ ហើយត្រូវបានគេប្រទះឃើញដំបូង នៅក្នុងវីដេអូដែលថតបានដោយ យានជ្រមុជទឹកជ្រៅរបស់ NOAA ។ ក្រុមអ្នកស្រាវជ្រាវបានពិពណ៌នាសត្វនេះថា មើលទៅរូបរាងវាដូចជាប៉េងប៉ោងអ៊ីចឹង។ ក្រុមអ្នកស្រាវជ្រាវបានប្រើប្រព័ន្ធឡាស៊ែរមួយដើម្បីវាស់ប្រវែងសត្វនេះ ដែលបង្ហាញថាវាមានប្រហែល ២.៣ អ៊ីញ (៦ សង់ទីម៉ែត្រ) ដោយមិនរាប់ប្រវែងជើងវែងៗរបស់វា ចូលនោះទេ។
ក្រុមអ្នកស្រាវជ្រាវបានប្រទះឃើញសត្វនេះបីក្បាល ប៉ុន្តែពួកគេនៅតែមិនដឹងអ្វីច្រើន ពីសត្វនេះនៅឡើយ។ អ្នកវិទ្យាសាស្ត្រនៅតែសង្ឃឹមថា នឹងប្រមូលសំណាកពីសត្វនេះមកធ្វើការសិក្សាបន្ថែម។
អ៊ីចឹងយើងអាចនាំគ្នាមកមើលវីដេអូ ដែលចាប់ទិដ្ឋភាពពីក្រោមទឹកនេះ មកមើលទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]