វ៉ាស៊ីនតុន៖ បើតាមប្រភពព័ត៌មានបានឱ្យដឹងនៅថ្ងៃពុធនេះថា រដ្ឋទាំងឡាយរបស់សហរដ្ឋអាមេរិកនិងទីក្រុងញូវយ៉ក កំពុងបើកការស៊ើបអង្កេតលើហ្វេសប៊ុក ជុំវិញករណីរំលោភបំពានលើសេចក្តីទុកចិត្ត ហើយគ្រោងនឹងដាក់ពាក្យបណ្តឹង ប្រឆាំងនឹងក្រុមហ៊ុនបណ្តាញសង្គមយក្សនេះ នៅសប្តាហ៍ក្រោយផងដែរ។
បណ្តឹងនេះនឹងក្លាយជាបណ្តឹងធំទីពីរ ដែលបានប្តឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗនៅឆ្នាំនេះ ដែលបណ្តឹងធំទីមួយ គឺក្រសួងយុត្តិធម៌របស់អាមេរិក បានប្តឹង Alphabet Inc របស់ Google នៅខែតុលា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពមួយបាននិយាយដោយមិនបញ្ចេញឈ្មោះថា រដ្ឋជាង៤០គ្រោងនឹងចុះហត្ថលេខាលើបណ្តឹងនេះ។
ហ្វេសប៊ុកបានបដិសេធមិនផ្តល់ការអត្ថាធិប្បាយណាមួយឡើយ។ អ្នកនាំពាក្យការិយាល័យអគ្គព្រះរាជអាជ្ញាក្រុងញូវយ៉ក ក៏បានបដិសេធមិនធ្វើការអត្ថាធិប្បាយដូចគ្នាដែរ។
គេមិនដឹងថាតើរដ្ឋទាំងនោះ មានគម្រោងប្តឹងអ្វីខ្លះនៅក្នុងបណ្តឹងឡើយ។ ការចោទប្រកាន់ដែលធ្លាប់ចោទជារឿយៗទៅលើហ្វេសប៊ុកនោះគឺ ទៅលើរឿងដែលហ្វេសប៊ុកមានយុទ្ធសាស្រ្តទិញគូប្រជែងតូចៗជាញឹកញាប់ ក្នុងតម្លៃខ្ពស់ ដោយរួមមាន Instagram ក្នុងឆ្នាំ២០១២ និង WhatsApp ក្នុងឆ្នាំ២០១៤៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]