អាមេរិក៖ លោក អ៊ែតវើដ ស្នូឌិន (Edward Snowden) បានសរសេរនៅក្នុងបណ្តាញសង្គម Twitter កាលពីថ្ងៃព្រហស្បតិ៍នេះ ដោយស្នើសុំឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ លើកលែងទោសដល់ស្ថាបនិកវីគីលីក (WikiLeaks) គឺលោក Julian Assange ។ លោក ស្នូដិន អតីតអ្នកទទួលការសន្តិសុខជាតិ NSA ដែលបានទម្លាយព័ត៏មានចារកម្មរបស់សហរដ្ឋអាមេរិក និងអង់គ្លេសទៅកាន់សារព័ត៌មានកាលពីឆ្នាំ២០១៣ បាននិយាយថា ការលើកលែងទោសនេះ គឺជារឿងសំខាន់ខ្លាំងណាស់។

ស្នូដដិនបានសរសេរថា៖ «ប្រសិនបើលោកអាចផ្តល់ការលើកទោសមួយ ក្នុងពេលដែលលោកកំពុងកាន់តំណែងនោះ សូមដោះលែង Julian Assange ផង» ហើយលោកក៏បានសរសេរទៀតថា៖ «មានតែលោកប៉ុណ្ណោះ ដែលអាចជួយសង្គ្រោះជីវិតគេបាន។»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក អ៊ែតវើដ ស្នូឌិន សរសេរនៅលើ Twitter ស្នើទៅលោក ដូណាល់ ត្រាំ 

លោក Assange បានជាប់ពន្ធនាគារនៅទីក្រុងឡុងដ៍ ចាប់តាំងពីឆ្នាំ២០១៩ បន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួន នៅឯស្ថានទូតអេក្វាឌ័រក្នុងរាជធានីប្រទេសអង់គ្លេស។ គាត់បានសុំសិទ្ធិជ្រកកោននយោបាយ ពីប្រទេសអេក្វាឌ័រក្នុងឆ្នាំ២០១២ និងបានស្នាក់នៅក្នុងស្ថានទូតប្រទេសនេះ អស់រយៈពេល៧ឆ្នាំ។

លោក Assange ត្រូវបានចោទប្រកាន់នៅសហរដ្ឋអាមេរិក ពីបទសមគំនិតក្នុងការទម្លាយនិងផ្សព្វផ្សាយព័ត៌មានការពារជាតិ និងការចោទប្រកាន់ជាច្រើនទៀត ដែលទាក់ទងនឹងការលួចយក ព្រមទាំងទម្លាយព័ត៌មានកាទូតរបស់សហរដ្ឋអាមេរិក ឯកសារយោធា និងព័ត៌មានសម្ងាត់ជាច្រើនទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]