ចិន៖ ឥឡូវនេះតាក់ស៊ីគ្មានអ្នកបើកបរ មិនមែនជាការស្រមើស្រមៃទៀតឡើយ គឺវាបានក្លាយការពិតហើយ នៅតាមដងផ្លូវប្រទេសចិន។ AutoX បានក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានដាក់យានយន្តដោយគ្មានអ្នកបើកបរសោះ នៅតាមដងផ្លូវក្នុងប្រទេស ហើយដោយបច្ចុប្បន្នរថយន្តប្រភេទនេះ កំពុងតែដាក់ឱ្យបើកបរនៅទីក្រុង Shenzhen ។

អ្នកនាំពាក្យម្នាក់បានប្រាប់ TechCrunch ថា ឡាននេះមិនទាន់ដាក់ឱ្យប្រើជាសាធារណៈនៅឡើយទេ ប៉ុន្តែវាជាជំហានដ៏សំខាន់មួយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តាក់ស៊ីគ្មានអ្នកបើកបរ AutoX

AutoX បានអះអាងថា នេះគឺអាចធ្វើទៅបានដោយសារប្រព័ន្ធបើកបរស្វ័យប្រវត្តិ “ជំនាន់ទី ៥” ដែលមានបំពាក់ឧបករណ៍សេនស័រ LiDAR នៅសងខាង, ឧបករណ៍រ៉ាដាសេនស័រ “4D” និងឧបករណ៍សេនស័រ ចាប់កន្លែងដែលមិនអាចមើលឃើញ (blind spot)។ RoboTaxis មានប្រតិកម្មអាចដឹងពីវត្ថុដែលនៅជុំវិញវា សូម្បីតែវត្ថុនោះតូចៗក៏ដោយ ហើយក្រុមហ៊ុននេះក៏បានអួតអំពី battle-tested platform ដែលរថយន្តនេះដឹងពីអ្វីគ្រប់យ៉ាង តាំងពីរថយន្តដែលចតខុសច្បាប់ រហូតដល់ការបត់ត្រលប់ក្រោយដែលមានគ្រោះថ្នាក់ (unprotected U-turns)៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]