អាមេរិក៖ សត្វល្មូនតូចៗដូចជាជីងចក់និងតុកកែត្រូវបានគេស្គាល់ថា មានសមត្ថភាពអស្ចារ្យក្នុងការដុះកន្ទុយឡើងវិញរបស់វា ដែលជាជំនាញសង្គ្រោះជីវិតដ៏មានសក្ដានុពលមួយ។ ប៉ុន្តែមិនមែនមានតែសត្វទាំងនេះទេ នៅក្នុងចំណោមក្រុមត្រកូលសត្វល្មូន ដែលមានសមត្ថភាពក្នុងការបណ្ដុះកន្ទុយឡើងវិញ។
ក្រុមអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលនៅពេលរកឃើញថា ក្រុមកូនសត្វក្រពាតូចៗក៏មានសមត្ថភាពក្នុងការដុះកន្ទុយមកវិញ ដែលអាចលូតដល់ប្រវែង២២.៨សង់ទីម៉ែត្រ ឬរហូតដល់១៨ភាគរយនៃប្រវែងដងខ្លួនទាំងមូល នេះបើយោងតាមការស្រាវជ្រាវថ្មីមួយនៅក្នុងរបាយការណ៍វិទ្យាសាស្ត្រ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមអ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យរដ្ឋអារីហ្សូណានិងនាយកដ្ឋានសត្វព្រៃនិងត្រីនៃរដ្ឋ Louisiana បានប្រើប្រាស់បច្ចេកវិទ្យាជឿនលឿនរួមជាមួយវិធីសាស្ត្រសាកល្បងជាមួយពេលវេលានៃការសិក្សាកាយវិភាគសាស្ត្រនិងការតម្រៀបជាលិកា ដើម្បីស្វែងយល់ថា ការដុះឡើងវិញនៃកន្ទុយរបស់សត្វក្រពាមានគ្រោងឆ្អឹងខ្ចីកណ្ដាល ដោយមិនមានឆ្អឹងនានា។
លក្ខណៈពិសេសទាំងនេះមានទាំងការដុះឡើងវិញនិងជួសជុលស្នាមរបួសផងដែរ។ ការដុះគ្រោងឆ្អឹងមកវិញដែលព័ទ្ធជុំវិញដោយជាលិកាភ្ជាប់និងស្បែក ប៉ុន្តែបែរជាខ្វះសាច់ដុំគ្រោងឆ្អឹង។ សូម្បីតែកន្ទុយដែលមានសាច់ដុំដុះតិចតួចឡើងវិញគឺពិតជាចាំបាច់ណាស់ សម្រាប់សត្វដែលប្រមាញ់សត្វដទៃទៀតជាអាហារ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ការយល់ដឹងអំពីដែនកំណត់ទាំងនេះអាចជួយ ក្នុងការបង្កើតការព្យាបាលឡើងវិញ នៅលើមនុស្ស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]