វ៉ាស៊ីនតុន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាមួយកាលពីថ្ងៃព្រហស្បតិ៍នេះ ដោយបានដាក់ការណែនាំសម្រាប់ទីភ្នាក់ងារសហព័ន្ធក្នុងការប្រើបញ្ញាសិប្បនិម្មិត (artificial intelligence) ជាជំនួយក្នុងការធ្វើសេចក្តីសម្រេច ក្នុងរដ្ឋាភិបាល។
សេតវិមានបាននិយាយថា លោក Trump បានកំណត់គោលការណ៍ចំនួន៩ សម្រាប់ការរចនា ការអភិវឌ្ឍន៍ ការទិញ និងការប្រើប្រាស់បច្ចេកវិទ្យា AI នៅក្នុងរដ្ឋាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីយកបានការទុកចិត្ត និងទំនុកចិត្តរបស់សាធារណៈជន ទៅលើការប្រើប្រាស់ប្រព័ន្ធ AI និងធានាថាការប្រើប្រាស់បច្ចេកវិទ្យា AI នេះ ការពារសិទ្ធិឯកជន សិទ្ធិស៊ីវិល និងសេរីភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Michael Kratsios ប្រធានផ្នែកបច្ចេកវិទ្យានៃសហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ការបញ្ជាទិញនេះនឹងទាញការទុកចិត្តពីសាធារណៈជន មកលើបច្ចេកវិទ្យានេះ និងជំរុញការធ្វើទំនើបកម្មក្នុងរដ្ឋាភិបាល ព្រមទាំងបង្ហាញពីភាពឈានមុខគេរបស់អាមេរិច ទៅលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតផងដែរ។
បច្ចេកវិទ្យា AI ត្រូវបានប្រើដោយទីភ្នាក់ងាររដ្ឋាភិបាលជាច្រើន សម្រាប់ជាឧបករណ៍ ព្យាករណ៍ និងប្រើប្រាស់ដោយទីភ្នាក់ងារជាច្រើនទៀត សម្រាប់ត្រួតពិនិត្យទិន្នន័យ ដើម្បីរកមើលនិន្នាការ (trends) និងបង្កើតគោលនយោបាយ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]