អាល្លឺម៉ង់៖ បើប្រឡេកមើលមួយភ្លែត ពួកវាមើលទៅដូចជាធុងធម្មតា ប៉ុន្តែប្រអប់ទាំងនេះដែលផលិតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Va-Q-Tec នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារវ៉ាក់សាំងកូវីដ-១៩ ក្នុងស្ថានភាពមួយដ៏ត្រជាក់ នៅពេលដែលពួកវាត្រូវបានដឹកជញ្ជូនទៅទូទាំងពិភពលោក។

នៅសប្ដាហ៍នេះ បន្ទាប់ពីចក្រភពអង់គ្លេសបានក្លាយជាប្រទេសដំបូងគេ​ ក្នុងការអនុម័តវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech​​ សម្រាប់ការប្រើប្រាស់ទូទៅ អាជ្ញាធរវេជ្ជសាស្ត្រផ្សេងទៀតនៅជុំវិញពិភពលោក អាចនឹងសម្រេចចិត្តលើពាក្យសុំស្រដៀងគ្នានេះ ដោយក្រុមហ៊ុនឱសថដែលបង្កើតវ៉ាក់សាំងវីរុសកូរ៉ូណា នៅក្នុងប៉ុន្មានថ្ងៃទៀតឬប៉ុន្មានសប្ដាហ៍ទៀត។ វាអាចនឹងមានបញ្ហាប្រឈមដ៏ធំ ក្នុងការដឹកជញ្ជូនវ៉ាក់សាំងរាប់ពាន់លានដូស ជាមួយសីតុណ្ហភាពត្រឹមត្រូវ ទៅកាន់ពិភពលោក ដោយរក្សានូវអ្វីដែលគេហៅថា «ខ្សែសង្វាក់ត្រជាក់» ពីក្រុមហ៊ុនផលិតវ៉ាក់សាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឧទាហរណ៍ វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BioNTech ត្រូវរក្សាទុកក្នុងសីតុណ្ហភាពត្រជាក់ខ្លាំង -៧០អង្សាសេ។ ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Va-Q-Tec លោក Joachim Kuhn បាននិយាយថា ធុងប្រអប់ Va-Q-Tec នឹងប្រើក្នុងគោលបំណងដើម្បីរក្សាវ៉ាក់សាំងឲ្យត្រជាក់។

នៅក្នុងរោងចក្ររបស់ក្រុមហ៊ុនក្នុងទីក្រុង Wurzburg រដ្ឋ Bavaria កម្មករកំពុងធ្វើការរៀបចំប្រអប់ធុងនានា។ ធុងប្រអប់នេះអាចរក្សាសីតុណ្ហភាពប្រហែលនឹងទូរទឹកកក រហូតត្រជាក់ដូចនៅតំបន់ប៉ូល បានក្នុងរយៈពេល១០ថ្ងៃ៕

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]