ភ្នំពេញ៖ សម្រាប់ការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនសប្តាហ៌កន្លងមក
ថ្ងៃនេះ ក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការលាតត្រដាង ក៏ដូចជាធ្វើការសម្រេចចិត្តប្រកាសដាក់លក់ជាផ្លូវការ ស្មាតហ្វូនស៊េរីថ្មីចុងឆ្នាំ ២០២០ កូនកាត់ vivo V20 ម៉ូឌែលស្មាតហ្វូន V20
SE ឲ្យដំណើរការនៅលើទីផ្សារនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។
ចំពោះស្មាតហ្វូន vivo V20 SE គឺជាស្មាតហ្វូនជំនាន់ថ្មីចុងក្រោយ
ដែលត្រូវបានក្រុមហ៊ុន vivo ផលិតឡើងយ៉ាងពិសេស ជាមួយនឹងការរចនាបទដែលមានភាពស៊ីវីល័យ
មានចំនុចពិសេសៗដ៏សម្បូរបែប សម្រាប់ការប្រើប្រាស់លេងកម្សាន្ត។ ចំពោះស្មាតហ្វូន vivo
V20 SE ត្រូវបានបើកបង្ហាញមកជាមួយនឹងជម្រើសពីរពណ៌ គឺខ្មៅបែកស្វាយ (Gravity Black) និង ពណ៌រលកសមុទ្រខៀវ
(Oxygen Blue)។

បើយើងនិយាយពីការរចនារូបរាងខាងក្រៅរបស់ V20 SE មានតួខ្លួនស្រោបផ្ទៃខាងក្រោយ ហើយនឹងគែមសងខាងប្រើប្រាស់ដោយប្លាស្ទិច។ ហើយវាក៏ត្រូវបានបំពាក់កាមេរ៉ាខាងក្រោយ ៣ គ្រាប់ និងអមជាមួយអំពូលភ្លើង LED Flash ១គ្រាប់។ ស្មាតហ្វូន vivo V20SE គឺបានបំពាក់មកជាមួយប្រភេទអេក្រង់រាបស្មើ មានទំហំអេក្រង់ 6.44 អ៊ីញ កញ្ចក់កោង 3D ហើយបានបំពាក់នូវបច្ចេកវិទ្យា Super AMOLED ផងដែរ។
ផលធៀបអេក្រង់របស់ស្មាតហ្វូន vivo V20 SE គឺ 20:9 និងអត្រាអេក្រង់ទៅរាងទាំងមូលគឺ 90.12%។ និងទ្រទ្រង់ការបង្ហាញចេញក្នុងកម្រិត Full-HD+ ទំហំ 1080x2400 ភិចសែល និងមានភ្ជាប់នូវបច្ចេកវិទ្យាលាយពណ៌កម្រិត 100% DCI-P3 Color Gamut ដែលជួយធ្វើឲ្យផ្ទៃអេក្រង់របស់វាបង្ហាញរូបភាព និងវីដេអូចេញមកបានច្បាស់ដិតស្រទន់ត្រជាក់ភ្នែកគ្រប់ផ្នែក ហើយក៏ជួយឲ្យការទស្សនា នៅក្រោមពន្លឺថ្ងៃខ្លាំងបានច្បាស់ល្អថែមទៀតផង។

vivo V20SE មានកញ្ចប់លែនកាមេរ៉ា ៣ គ្រាប់ដែលជាលែន AI ដែលធ្វើឲ្យការថតរូបកាន់តែមានភាពទំនើបអស្ចារ្យ។ ស្មាតហ្វូននេះ ប្រើប្រាស់សែនស័រផ្តិតរូបភាពទំហំធំដល់ទៅ 48MP ជាមួយកម្រិត aperture f/1.8 មានសមត្ថភាពក្នុងការផលិតរូបភាពបានច្បាស់ល្អ ជាមួយសាច់រូបភាពច្បាស់ស្រស់ស្អាតបែបធម្មជាតិ។ កាមេរ៉ានេះ អាចផលិតសាច់វីដេអូរបស់វា គឺអាចធ្វើបានត្រឹមកម្រិត 4k@30fps វាមានមុខងារមួយហៅថា “Ultra-Stable Video” ជាជំនួយដល់ការទប់លំនឹង និងសាច់វីដេអូ មិនអាចរលកញាក់ញ័រខ្លាំងនៅពេលយើងដើរ ឬរក្សាលំនឹងដៃមិនល្អកំឡុងពេលកាន់ថត។
សម្រាប់កាមេរ៉ាគ្រាប់ទី ២ គឺជា Super wide-Angle lens / Macro មានទំហំ 8.0MP ជាមួយកម្រិត aperture f/2.2 និងថតរូបប្លង់ទូលាយបានក្នុងកម្រិតមុំ 120 ដឺក្រេ និងមួយវិញទៀតយើងអាចធ្វើការថតយកនូវគាកបំផុតដោយប្រើគំលាត 2.5CM រីឯលែនចុងក្រោយមានទំហំ 2.0MP ជាមួយកម្រិត aperture f/2.4 Depth Sensor Lens សម្រាប់ផលិតរូបភាពព្រាលផ្ទៃខាងក្រោយវត្ថុដោយប្រើនូវមុខងារ Bokeh។
កាមេរ៉ាសែលហ្វីវិញ គឺមានទំហំ 32MP មានកម្រិត aperture f/2.0 អាចផលិតសាច់រូបភាពបានច្បាស់ព្រមទាំងអាចថតរូបព្រាលផ្ទៃវត្ថុបានដាច់ស្អាតថែមទៀតផង ហើយក៏មានមុខងារ Night Mode, AR Sticker, HDR និង Beauty Face សម្រាប់ជំនួយអោយការថតរូប និងវីដេអូបានកាន់តែស្អាតថែមមួយកម្រិតទៀតផងដែរ។

ស្មាតហ្វូន V20 SE ប្រើបន្ទះឈីប Snapdragon 665 ជាមួយរ៉េមទំហំ 8GB និងមានអង្គផ្ទុកទិន្នន័យស្រាប់ទំហំដល់ 128GB ជាមួយ microSD។ ជាមួយគ្នានេះដែរ vivo ក៏បានភ្ជាប់មកជាមួយនូវមុខងារជំនួយល្បឿនប្រតិបត្តិការរបស់ម៉ាស៊ីន ដូចជា AI Turbo, Center Turbo, Game Turbo, Net Turbo, Cooling Turbo និង ART++ Turbo ដើម្បីឲ្យកំលាំងម៉ាស៊ីនរបស់វាកាន់តែមានសន្ទុះខ្លាំងក្លាថែមមួយកម្រិតទៀត សម្រាប់ការលេងហ្គេម។
ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ប្រតិបត្តិការដោយ Funtouch OS11 ដែលទ្រទ្រង់ដោយ Android10។ vivo V20 SE មានថ្មទំហំ 4,100mAh ដែលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការកំដរដល់ការប្រើប្រាស់បែបអ្នកលេងបានជិតមួយថ្ងៃ និងប្រើប្រាស់សម្រាប់មុខងារកម្សាន្តទូទៅ បានជាងមួយថ្ងៃដោយឥតបញ្ហា។ ថ្មរបស់វា ក៏ទ្រទ្រង់ជាមួយបច្ចេកវិទ្យាសាកល្បឿនលឿន 33WFlashCharge កាន់តែរហ័សជាងមុនដល់ទៅ 50% មានប្រពន្ធ័ការពារសុវត្តិភាពចំនួន 8ដង។ រីករាយនឹងការសាកបញ្ចូលថ្មបានដល់ទៅ 62% ដោយចំណាយពេលត្រឹមតែ ៣០នាទីតែប៉ុណ្ណោះ។ តាមរយៈរន្ធដោតប្រភេទ USB Type-C ដូចនេះ យើងចំនាយពេលសាកថ្មតិចតែប្រើប្រាស់កម្សាន្តបានរយៈពេលយូរ។ ចំពោះស្មាតហ្វូន vivo V20SE ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាមួយនឹងតម្លៃ 299 ដុល្លារ តែប៉ុណ្ណោះ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]