កម្ពុជា៖ តាំងពីបុរាណកាលមក ប្រទេសកម្ពុជារបស់យើងបានទទួលឥទ្ធិពលពីប្រទេសឥណ្ឌា រួមមានភាសានិងជំនឿសាសនា ដូចជាព្រហ្មញ្ញសាសនានិងពុទ្ធសាសនា។ ជំនឿទាំងអស់នេះបានរក្សាទុកមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ គំនូរជីវចលរបស់ជប៉ុន ណារូតុ ក៏បានផ្សារភ្ជាប់ជំនឿទាក់ទងនឹងសាសនាទាំងពីរនេះផងដែរ។
ដូច្នេះហើយ ទើបគេឃើញមានចំណុចស្រដៀងគ្នាជាច្រើន នៅក្នុងគំនូរជីវចលនេះ ដែលបានបំបែកជាទម្រង់ផ្សេងៗ ដែលមិនឲ្យដូចគ្នាទាំងស្រុងនៅក្នុងការប្រតិបត្តិរបស់ជីវភាពខ្មែរយើង។ អ្វីកាន់តែភ្ញាក់ផ្អើល ប្រាសាទអង្គរវត្តក៏បង្ហាញវត្តមាននៅក្នុងរឿងណារូតុ ដែលគេដឹងហើយថា ប្រាសាទនេះជាវិមានសាសនាដ៏ធំរបស់ព្រហ្មញ្ញសាសនានិងនៅលើពិភពលោកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគេឃើញមានជំនឿបុណ្យបាប បាននិម្មិតឡើងនៅក្នុងទម្រង់ជា «កាឡាផ្លូវ៦» (Six Paths Technique) របស់រឿងណារ៉ូតុ ដូចជាផ្លូវទេវតា ផ្លូវអសុរ ផ្លូវមនុស្ស ផ្លូវសត្វ ផ្លូវប្រេត និងផ្លូវនរក។ ពាក្យ Chakra (ចក្រា) របស់ណារូតុ ក៏ជាពាក្យដែលស្ថិតនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់យើងដែរ គឺពាក្យ «ចក្រ»។
មិនតែប៉ុណ្ណោះ Kage ទាំងប្រាំ (មេដឹកនាំនៅក្នុងភូមិឬមេភូមិ) គឺមានពាក់ព័ន្ធនឹងធាតុផ្សេងៗ ដែលជាអ្វីក៏ឃើញមាននៅក្នុងជំនឿពីបុរាណរបស់ខ្មែរយើងដែរ ដូចជា៖
· Hokage ដែលមានន័យថា ជ្វាលាឆាយា (ស្រមោលភ្លើង)
· Kazekage ដែលមានន័យថា វាយុឆាយា (ស្រមោលខ្យល់)
· Mizukage ដែលមានន័យថា ជលឆាយា (ស្រមោលទឹក)
· Raikage ដែលមានន័យថា វិជ្ជុឆាយា (ស្រមោលរន្ទះ)
· Tsuchikage ដែលមានន័យថា ប្រឹថពី/ភូមិ/ភូឆាយា (ស្រមោលដី)
កែវភ្នែករបស់តួអង្គនៅក្នុងរឿងណារូតុក៏មានអត្ថន័យជាភាសាខ្មែរផងដែរថា៖
· Sharingan មានន័យថា ប្រាតិចក្រានេត្រា
· Rinnegan មានន័យថា សង្សារនេត្រា
· Byakugan មានន័យថា ស្វេតនេត្រា
សរុបមក គំនូរជីវចលជប៉ុន ណារូតុ មិនត្រឹមតែផ្ដល់ការកម្សាន្តតែមួយមុខនោះទេ ហើយនៅមានតម្លៃអប់រំនិងចំណុចសំខាន់ជាច្រើន ដែលអ្នកតាមដានអាចយកទៅសិក្សាបន្ថែមបានថែមទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]