ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅតែជាអ្នកធានា ការពារ យ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថេរភាពសង្គម និងនយោបាយ ស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជា ការធានាអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដីដ៏គួរឱ្យទុកចិត្ត និងកក់ក្ដៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរក្នុងគ្រប់កាលៈទេសៈ។
ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស៖ សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃ ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់បន្ថែមថា កម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំនៅតែរក្សាបាន ដោយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បន្តជ្រោងទង់ជាតិខ្មែរនិងបញ្ចេញសំឡេងកងរំពងដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ជាមួយនឹងការកោតសរសើរយ៉ាងក្រៃលែងចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងដែលឈរជើងយ៉ាងរឹងមាំក្នុងការការពារបូរណភាពទឹកដីកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើតាម ឯកឧត្តម ប៉ែន បូណា មហាសាមគ្គីភាព ឯកភាពជាតិដ៏រឹងមាំដែលកើតចេញពីស្មារតីស្នេហាជាតិពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឱ្យសង្រ្គាមចិត្តសាស្ត្រ និងកលសល្បិចប្រើប្រាស់ព័ត៌មានក្លែងក្លាយនានាដែលមានគោលដៅបំបាក់ស្មារតីប្រជាពលរដ្ឋខ្មែរ មានឥទ្ធិពល និងសាបរលាបទៅវិញយ៉ាងឆាប់រហ័ស៕ ដោយ៖ គង់ សិរីរ័ត្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]