អ៊ីរ៉ង់៖ ការធ្វើឃាតលើអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះ ត្រូវបានធ្វើឡើងដោយមានជំនួយពីឧបករណ៍អេឡិចត្រូនិចទំនើប ដែលត្រួសត្រាយដោយឧបករណ៍ផ្កាយរណប នេះបើយោងតាមលោកឧត្តមសេនីយ៍ត្រី Ramazan Sharif។ លោក Mohsen Fakhrizadeh ដែលត្រូវបានគេជឿថា ជាអ្នកដឹកនាំកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ បានស្ថិតនៅក្នុងរថយន្តមួយនៅភាគខាងកើតនៃទីក្រុង Tehran នៅពេលដែលគាត់ត្រូវបានគេបាញ់សម្លាប់ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា។
វាស្ថិតនៅក្នុងភាពមិនច្បាស់លាស់ថា តើការវាយប្រហារអាចសម្រេចបានយ៉ាងដូចម្ដេច ប៉ុន្តែសារព័ត៌មានរបស់អ៊ីរ៉ង់ជឿថា វាជាការវាយប្រហារដ៏ទំនើបមួយ ដោយការបាញ់កាំភ្លើងនិងការផ្ទុះមួយ។ ទីភ្នាក់ងារសារព័ត៌មានមួយបានរាយការណ៍កាលពីថ្ងៃអាទិត្យថា អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ត្រូវបានបាញ់ ដោយកាំភ្លើងយន្តពីចម្ងាយដែលគ្រប់គ្រងដោយការបញ្ជាពីក្នុងឡានមួយផ្សេងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ៊ីរ៉ង់បានអះអាងម្ដងហើយម្ដងទៀតថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងសន្តិភាព ប៉ុន្តែប្រទេសអ៊ីស្រាអែលនិងរដ្ឋដទៃទៀតបានចោទប្រកាន់ទីក្រុង Tehran ថាបានព្យាយាមអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរនៅក្នុងកម្មវិធីមួយ ដែលពួកគេនិយាយថា ត្រូវបានដឹកនាំដោយលោក Fakhrizadeh។
ខណៈពេលដែលមិនបានផ្ដល់ភស្ដុតាង មន្ត្រីអ៊ីរ៉ង់កំពូលបានស្ដីបន្ទោសអ៊ីស្រាអែល ចំពោះការធ្វើឃាតនេះ ហើយមេដឹកនាំកំពូលលោក Ayatollah Seyyed Ali Khamenei និងអ្នកផ្សេងទៀតបានសន្យាថា នឹងសងសឹកចំពោះការសម្លាប់នេះ។ រដ្ឋាភិបាលអ៊ីស្រាអែលមិនមានអត្ថាធិប្បាយអ្វី ជុំវិញការចោទប្រកាន់នេះទេ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]