បរទេស៖ SpaceX បានបាញ់យានអវកាស Dragon ជំនាន់ថ្មីដែលជាបេសកកម្ម CRS លើកទី២១របស់ខ្លួនសម្រាប់អង្គការណាសា ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិកាលពីថ្ងៃអាទិត្យនៅម៉ោង ១១:១៧នាទីព្រឹក ខាងកើតពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida។ យានអវកាសថ្មីនេះមានសមត្ថភាពផ្ទុកកាន់តែច្រើន ហើយអាចចុះចតដោយខ្លួនឯងបាននៅស្ថានីយអវកាស ដែលទាំងនេះជាការកែលម្អពីយានជំនាន់មុន។
នេះគឺជាការបាញ់លើកទីមួយសម្រាប់យាន Dragon ដែលបានរចនាឡើងវិញនេះ ហើយក៏ជាបេសកកម្មដំបូងសម្រាប់បេសកកម្ម CRS ស៊េរីថ្មីរបស់ SpaceX ក្រោមកិច្ចសន្យាបន្តជាមួយអង្គការណាសា។ វាផ្ទុកទម្ងន់៦,៤០០ផោននៃសំភារៈផ្គត់ផ្គង់ទាំងអស់ សម្រាប់ស្ថានីយអវកាស និងក្រុមអវកាសយានិក ក៏ដូចជាសំភារៈពិសោធន៍ និងឧបករណ៍សម្រាប់ការស្រាវជ្រាវដែលធ្វើនៅលើស្ថានីយអវកាសផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយាន Dragon ជំនាន់ថ្មីនេះអាចផ្ទុកបាន ២០% ច្រើនជាងយានអវកាសលើកមុនរបស់ SpaceX ហើយវាក៏មានចំនួន powered lockers ទ្វេដងផងដែរសម្រាប់ការដឹកជញ្ជូនសម្ភារៈពិសោធន៍៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]