ក្រូអាត៖ លោកយាយជនជាតិក្រូអាត អាយុ៩៩ឆ្នាំម្នាក់ បានលើកមេដៃបញ្ជាក់ប្រាប់គ្រូពេទ្យថាគាត់ បានធូរស្បើយពីជំងឺកូវីដ-១៩ បន្ទាប់ពីបានយកឈ្នះលើជំងឺរាតត្បាតសកលនេះ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។
លោកយាយ Margareta Kranjcec ដែលរស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរាមួយកន្លែង ក្នុងទីក្រុង Karlovac បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីចុងខែតុលា បន្ទាប់ពីគាត់បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ-១៩ ។ លោកយាយបានចំណាយពេល ៣សប្ដាហ៍នៅក្នុងមន្ទីរពេទ្យ Ogulin General មុនពេលទទួលបានការអនុញ្ញាតឲ្យចាកចេញ ហើយគាត់ក៏បាននិយាយប្រាប់កាសែតព័ត៌មាន Vecernji List ដែរថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទោះជាយ៉ាងណា លោកយាយ Kranjcec មិនអាចងើបពីគ្រែរួចទេ ដោយសារតែវ័យចាស់និងភាពជរារបស់គាត់ ប៉ុន្ដែស្ថានភាពជំងឺរបស់គាត់មិនធ្ងន់ធ្ងរឡើយ។ ហើយបើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា លោកយាយទើបតែមករស់នៅក្នុងមជ្ឈមណ្ឌលចាស់ជរានេះ ប្រហែលពី២ ទៅ៣ខែមុនប៉ុណ្ណោះ។
ដោយឡែក យោងតាមសារព័ត៌មាន Croatia Week បានឲ្យដឹងដែរថា លោកយាយ Kranjcec ធ្លាប់រួចផុតពីសង្គ្រាមចំនួន២លើករួចមកហើយ ហើយមកទល់ថ្មីៗនេះ លោកយាយស្ទើរតែមិនដែលទៅជួបគ្រូពេទ្យទាល់តែសោះ។ លោកយាយធ្លាប់វះកាត់តែម្ដងគត់ក្នុងឆាកជីវិត កាលពីជាង៤០មុន និងគ្រាន់តែប្រើថ្នាំព្យាបាលជំងឺលើសឈាមប៉ុណ្ណោះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]