ភ្នំពេញ៖ ឥឡូវប្រែហើយ! ឥឡូវមិនដូចពីមុនទេ! កាលពីមុនទិញទូរទស្សន៍ គឺបានទូរទស្សន៍មើលមែន ដោយមិនសូវបានគិតខ្វល់ខ្វាយពីរឿងតម្លៃ គុណភាព រូបរាង ម៉ាកសញ្ញា សំឡេង កម្រិតភាពច្បាស់ ស៊ីភ្លើងតិច ឬច្រើនឡើយ ឱ្យតែមើលឃើញរូប និងឮសំឡេងទៅ នោះគឺបានហើយ។
ប៉ុន្តែសម័យឥឡូវនេះ អ្វីដែលយើងមិនធ្លាប់បានសូវខ្វាយខ្វល់ទាំងអស់នោះត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង គិតគូរយ៉ាងយកចិត្តទុកដាក់បំផុតដោយធ្វើការច្នៃប្រឌិត និងបង្កើតបានជាកំពូលសមិទ្ធផលនៃកំពូលទូរទស្សន៍ដ៏វៃឆ្លាតបំផុត សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ (Samsung Crystal UHD TV 2020) ដោយបំពាក់នូវកំពូលបច្ចេកវិទ្យាគ្មានគូប្រៀប ក្នុងការផ្តល់ជូននូវរូបភាពភ្លឺច្បាស់ដូចពេជ្រ ពណ៌ធម្មជាតិស្អាតត្រជាក់ភ្នែក រូងរាងស៊ិចស៊ីស្តើងស្អាតទាក់ទាញស៊ីវីល័យ និងមុខងារកម្សាន្តថ្មីដ៏វៃឆ្លាតយ៉ាងច្រើនសម្បូរបែបដូចជា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស* Khmer Voice Support for YouTube
នេះគឺជាមុខងារយ៉ាងពិសេសក្នុងការបញ្ជាសំឡេងជាភាសាខ្មែរ (Khmer Voice Command) ដើម្បីស្វែងរកវីដីអូ ឬបទចម្រៀងក្នុងកម្មវិធី YouTube ដែលលោកអ្នកត្រូវការបានយ៉ាងងាយស្រួល និងរហ័សជាទីបំផុត។ ហើយបច្ចេកវិទ្យានេះក៏អាចជួយឱ្យលោកអ្នកទទួលបាននូវការកម្សាន្តជួបជុំយ៉ាងសប្បាយរីករាយនៅពេលដែលលោកអ្នកចង់ច្រៀងកម្សាន្ត ខារ៉ាអូខេ លេង! ដល់ស្វែងរកចម្រៀងលឿនអ៊ីចឹង ដឹងតែកាន់ក្បាលម៉ាក្រូហ្វូនជាប់ហើយមើលទៅ។
* Boundless Design & Ambient Mode
សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ថ្មីនេះគឺត្រូវបានរចនាឡើងមកយ៉ាងប្រណីតជាទីបំផុតជាមួយនឹងរូបរាង ស៊ិចស៊ីទាក់ទាញលាតស្ទើរតែគ្មានគែមដោយមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាតាំងរូបភាពនៅលើជញ្ជាំងតាមបែបស៊ីវីល័យដែលចំណាយថាមពលប្រើប្រាស់អស់ត្រឹមតែ 40% នៃការប្រើប្រាស់ថាមពលភ្លើងធម្មតា។ មុខងារនេះគឺអាចកែប្រែបន្ទប់ទទួលភ្ញៀវ ឬកន្លែងដែលលោកអ្នកដាក់ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ក្លាយជាកន្លែងដែលពោរពេញដោយសិល្បៈ និងភាពទាក់ទាញបន្ថែមមួយកម្រិតទៀតជាមួយនឹងរូបទេសភាពស្អាតៗ រូបជួបជុំក្រុមគ្រួសាររបស់លោកអ្នក ឬក៏ផ្ទាំងបង្ហាញនូវព័ត៌មានផ្សេងៗដែលលោកអ្នកចង់បានផងដែរ។
* Crystal Processor 4K
នេះគឺជាបច្ចេកវិទ្យាចុងក្រោយដែលអាចបង្ហាញជូនរូបភាពកាន់តែលម្អិតមែនទែន កាន់តែច្បាស់ និងពណ៌កាន់តែដិតជ្រៅក្នុងកម្រិត 4K Resolution ពេញតែម្តង ដូច្នេះលោកអ្នកប្រាកដជារីករាយជក់ចិត្ត ជាមួយនឹងកម្រិតភាពច្បាស់ ម៉ដ្ឋខ្លាំង ភ្លឺច្បាស់ត្រជាក់ភ្នែក ស្ទើរតែមិនអាចងាកមុខចេញពីអេក្រង់ទូរទស្សន៍បាន។
និយាយឱ្យអស់ទៅអ្វីដែល សាមសុង កំពុងផ្តល់ជូនឱ្យលោកអ្នកជាមួយនឹងកំពូលទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី សេរីឆ្នាំ ២០២០ ពេលនេះហ៊ានធានាថា លោកអ្នកប្រាកដជាគ្មានពាក្យថាអផ្សុក ពាក្យថាធុញ ពាក្យថាតានតឹងឡើយ គឺមានតែពាក្យថារីករាយ សប្បាយជួបជុំ និងមានជីវិតស៊ីវីល័យដ៏រស់រវើក បើមិនជឿ ទិញមួយគ្រឿងដាក់ផ្ទះទៅនឹងដឹងហើយ។
សម្រាប់ព័ត៌មានលម្អិតបន្ថែមសូមអញ្ជើញមកទស្សនាផលិតផលដោយផ្ទាល់តាមហាងទំនើបចែកចាយផលិតផល សាមសុង ទាំងអស់ដែលនៅជិតលោកអ្នកបំផុតទូទាំងប្រទេស ឬក៏អាចធ្វើការទំនាក់ទំនងទៅកាន់ផ្នែកសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈទូរស័ព្ទលេខ៖ 1800-20 32 32។
* បញ្ជាក់៖ រាល់ការជាវទូរទស្សន៍ សាមសុង គ្រីស្តាល់ យូអេចឌី (Samsung Crystal UHD TV) តាមបណ្តាដេប៉ូចែកចាយផលិតផល សាមសុង ទាំងអស់សូមកុំភ្លេចសួររកប័ណ្ណធានាផងណា៎៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]