បរទេស៖ មុននឹងដាច់ឆ្នាំ២០២០នេះ ភពព្រហស្បតិ៍និងភពសៅរ៍នឹងខឹតមកជិតគ្នាបំផុត ដែលនឹងមើលទៅដូចជា “ភពទ្វេ” (double planets)។ ការជួបគ្នាដ៏អស្ចារ្យនេះ គឺមិនដែលកើតឡើងអស់រយៈពេលជិត៨០០ឆ្នាំមកហើយ។
នៅពេលដែលគន្លងគោចរ របស់ភពទាំងពីរស្របគ្នារៀងរាល់២០ឆ្នាំម្តង ភពព្រហស្បតិ៍ និងភពសៅរ៍នឹងមកកៀកគ្នាខ្លាំង។ ហេតុការណ៍នេះកើតឡើងដោយសារតែភពព្រហស្បតិ៍ វិលជុំវិញព្រះអាទិត្យរៀងរាល់១២ឆ្នាំម្តង ខណៈពេលដែលគន្លងរបស់ភពសៅរ៍ត្រូវការពេល ៣០ឆ្នាំ ពោលគឺរៀងរាល់ពីរទៅបីទសវត្សម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម EarthSky បាននិយាយថា ការជួបគ្នានៅថ្ងៃទី ២១ ខែធ្នូឆ្នាំ ២០២០ នេះ ភពទាំងពីរនឹងមានចម្ងាយពីគ្នាតែ ០.១ ដឺក្រេប៉ុណ្ណោះ ពោលគឺតិចជាងអង្កត់ផ្ចិតនៃព្រះចន្ទបន្តិច។ ពាក្យថា “ ការជួបគ្នា” (conjunction) ត្រូវបានប្រើដោយតារាវិទូដើម្បីពិពណ៌នាអំពីការប្រជុំរបស់វត្ថុនានានៅលើមេឃពេលយប់ ហើយការជួបគ្នាដ៏អស្ចារ្យ (the great conjunction) កើតឡើងរវាងភពធំជាងគេពីរនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺ ភពព្រហស្បតិ៍ និងភពសៅរ៍។
ទោះយ៉ាងណា ការជួបគ្នារបស់ភពទាំងពីរនៅឆ្នាំ២០២០ ពិតជារឿងកម្រខ្លាំងណាស់ចាប់តាំងពីឆ្នាំ១២២៦ ដែលវាធ្លាប់កើតឡើងម្តងរួចមកហើយ។ ព្រឹត្តិការណ៍នេះ អាចមើលឃើញពីគ្រប់ទីកន្លែងនៅលើពិភពលោក ពេលដែលមេឃភ្លឺច្បាស់។
អ្នកស្រាវជ្រាវម្នាក់ បាននិយាយថា ភពទាំងពីរនេះនឹងមិនមកកៀកគ្នាបែបនេះទៀតទេ ទាល់តែប្រហែលក្រោយឆ្នាំ ២៤០០ ទើបមកម្តងទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]