ភ្នំពេញ៖ រថយន្ដដឹកទំនិញ Isuzu ជារថយន្ដជប៉ុន ដែលមានកេរ្ដិ៍ឈ្មោះល្បីល្បាញ នៅប្រទេសជប៉ុន និងពិភពលោកអស់រយៈពេលជាង ១០០ឆ្នាំមកហើយ។ រថយន្ត​ដឹក​​ទំនិញ​ ISUZU​ ត្រូវបានអ្នកឯកទេស​ធើ្វការ​ពិសោធន៏​ជា​ច្រីនដំណាក់កាលលើផែ្នកម៉ាស៊ីន ​បច្ចេកវិទ្យា​ និងប្រពន័្ធ​ដំណើរ​ការ​របស់​​​រថយន្តនីមួយៗ​ ដែល​ធើ្វឲ្យ​រថយន្ត​នេះទទួលបានការកោតសរសើរយ៉ាងខ្លាំង លើគុណ​ភាពល្អឥតខ្ចោះ ធន់រឹងមាំ សន្សំ​សំចៃ​ប្រេង​បាន​ច្រើន និងមានអាយុកាល​ប្រើប្រាស់បាន​យូរ​ជាង​រថយន្ត​ដឹក​ទំនិញ​ផ្សេងៗ​។ សម្រាប់ប្រទេសកម្ពុជា រថយន្ដដឹកទំនិញ Isuzu បានដំណើរ អាជីវកម្មរបស់ខ្លួនតាំងពីឆ្នាំ ២០០៩ មកម៉្លេះ។

រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អស់រយៈពេលជាង ១០ឆ្នាំ នៅក្នុងទីផ្សារប្រទេសកម្ពុជា រថយន្ដដឹកទំនិញ Isuzu បានកសាងស្លាកសញ្ញារបស់ខ្លួនតាមរយៈការផ្ដល់ជូននូវផលិតផលប្រកបដោយគុណភាពខ្ពស់ និងសេវាកម្មប្រកបដោយទំនុកចិត្ដជូនអតិថិជនទាំងផ្នែករដ្ឋ និងឯកជនជាច្រើន។

នៅឆ្នាំ ២០១៧ រថយន្ដដឹកទំនិញ Isuzu បានសម្ពោធអគារតាំងបង្ហាញថ្មី រួមនឹងមជ្ឍមណ្ឌលជួសជុល និងសេវាកម្មដ៍ធំ​ស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ជាប់នឹងរោងចក្រតំឡើងម៉ូតូហុងដា ដែលជាសញ្ញាបង្ហាញពីការរីកចំរើនដ៍អស្ចារ្យ និងរឹងមាំនៃអាជីវកម្មរថយន្ដដឹកទំនិញ Isuzu នៅប្រទេសកម្ពុជា។

ជាមួយនឹងអគារតាំងបង្ហាញដ៍ធំថ្មីនេះ អតិថិជនកាន់តែមានភាពងាយស្រួលក្នុងការបញ្ជាទិញ និងថែទាំរថយន្ដដឹកទំនិញប្រកបដោយសេវាកម្មរហ័ស និងទំនុកចិត្ដ។ នៅអគារតាំងបង្ហាញនេះ មានតាំងបង្ហាញរថយន្ដដឹកទំនិញ ចាប់ពី ១,៥តោន ២,៥តោន រហូតដល់ ក្បាលអូសទូកុងតឺន័រធំៗផងដែរ។

រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន

អស់រយៈពេលជាច្រើនឆ្នាំមកហើយ រថយន្ដដឹកទំនិញ Isuzu បានជាប់ចំណាត់ថ្នាក់លេខ១ រហូតមកដល់ពេលបច្ចុប្បន្ននេះ សម្រាប់ចំណែកទីផ្សាររថយន្ដថ្មី។ ដើម្បីថ្លែងអំណរគុណទៅនឹងការគាំទ្ររបស់អតិថិជន នៅប្រទេសកម្ពុជា ថ្នាក់ដឹកនាំក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្ញើរសារថ្លែងអំណរគុណចំពោះការគាំទ្ររថយន្ដដឹកទំនិញ Isuzu របស់អតិថិជនទាំងអស់គ្នាទាំងស្ថាប័នរដ្ឋ និងឯកជន។

លោកឈាវ សុខឃា ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន ខេ (ខេមបូឌា) បានផ្ញើរលិខិតថ្លែងអំណរគុណជូនអតិថិជនទាំងអស់នៅប្រទេសកម្ពុជា។ សូមអញ្ជើញអានសារថ្លែងអំណរគុណ ដែលមានអត្ថន័យដូចខាងក្រោម៖

លោកឈាវ សុខឃា ប្រធានចាត់ការទូទៅនៃក្រុមហ៊ុន ខេ (ខេមបូឌា)
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន
រថយន្ដដឹកទំនិញលេខ១ នៅកម្ពុជា ផ្ញើរសារថ្លែងអំណរគុណអតិថិជន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យានជំនិះ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]