បរទេស៖ បណ្តាញផ្លូវរូងក្រោមដី Eysturoyar មានប្រវែងជិត ៧ ម៉ាយល៍ (11 Km) ហើយស្ថិតនៅក្រោមតំបន់ Skálafjørður fjord ដែលបណ្តាញផ្លូវនេះបានភ្ជាប់កោះ Streymoy និងកោះ Eysturoy ។ បណ្តាញផ្លូវរូងក្រោមដី និងរង្វង់មូលក្រោមសមុទ្ររបស់ផ្លូវនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរបានយ៉ាងច្រើនទៅកាន់រាជធានី Torshavn របស់កោះ Faroe។
ផ្លូវរូងក្រោមដីនេះ នឹងកាត់បន្ថយពេលវេលាធ្វើដំណើរពី Torshavn និងភូមិ Runavik ពីចម្ងាយត្រឹមតែ ៣៤ miles (54 km) មកសល់ត្រឹមតែ ១០.៥ mile (16 Km) វិញប៉ុណ្ណោះ។ ចំណុចទាបបំផុតនៃផ្លូវរូងក្រោមដីគឺ ៦១៣.៥ ហ្វីត (186 m) ក្រោមនីវ៉ូទឹកសមុទ្រ។ គម្រោងសាងសាង់ផ្លូវរូងក្រោមដីគឺចាប់ផ្តើមនៅឆ្នាំ 2016។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Teitur Samuelsen នាយកប្រតិបត្តិនៃក្រុមហ៊ុន Estunlar បានប្រាប់ Fox News តាមរយៈអ៊ីម៉ែលថា៖ «ផ្លូវក្រោមដី Eysturoy គ្រោងនឹងបើកឱ្យប្រើប្រាស់នៅថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2020 ហើយ។ វាជារង្វង់មូលដ៏អស្ចារ្យនៅក្រោមមហាសមុទ្រអាត្លង់ទិច។ វានឹងត្រូវបានតុបតែងដោយវិចិត្រករជនជាតិ Faroese ដ៏ល្បីឈ្មោះ Trondur Patursson»៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]