បរទេស៖ គម្រោងផលិតឡាន២គ្រឿង ដែលនឹងដាក់ឱ្យប្រណាំងលើឋានព្រះចន្ទនេះ គឺជារឿងដែលមិនគួរឱ្យជឿសោះឡើយ តែវាជាការពិត។ ឡានទាំងនេះក៏មិនត្រូវធ្វើដោយអ្នកវិទ្យាសាស្ត្រណាសាអ្វីនោះដែរ តែក្រុមសិស្សវិទ្យាល័យវិញទេ ដែលនឹងបង្កើតហើយប្រណាំងឡានទាំងនេះ។
ក្រុមហ៊ុនដែលនៅពីក្រោយគំនិតដ៏ប្លែកនេះគឺក្រុមហ៊ុន Moon Mark ។ ក្រុមនិស្សិតចំនួន៦ក្រុមនឹងចូលរួមប្រកួត ហើយនិងឈានចូលវគ្គជម្រុះជាបន្តបន្ទាប់ រហូតដល់នៅសល់តែពីរក្រុមប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ការប្រកួតចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមកដល់ពេលនេះ មិនទាន់មានសេចក្តីលំអិតណាមួយ ទាក់ទងនឹងការរចនារូបរាងរបស់ឡានឡើយ ប៉ុន្តែគេគ្រាន់តែដឹងថាមានដៃគូពូកែៗជាច្រើននៅពីក្រោយ និងជួយសហការជាមួយពួកក្មេងៗនៅក្នុងគម្រោងនេះ ដែលមានដូចជាលោក Frank Stephenson ដែលលោកមានប្រវត្តិធ្វើការជាមួយក្រុមហ៊ុនផលិតឡានល្បីៗដូចជា Ferrari និង McLaren ជាដើម។ ដៃគូដទៃទៀតមានដូចជាក្រុមហ៊ុន Lunar Outpost, The Mentor Project ព្រមទាំង NASA ក៏មានមុខក្នុងគម្រោងនេះផងដែរ។
ការប្រកួតនេះផងដែរ នឹងត្រូវធ្វើការថតចាក់ផ្សាយ ថែមទាំងអាចទទួលការឧបត្ថម្ភបានទៀតផង។
ប្រសិនបើអ្វីៗទាំងអស់ ដូចតាមការគ្រោងទុកមែន ឡាននិងវត្ថុផ្សេងៗទៀតនឹងត្រូវដឹកទៅតាម SpaceX Falcon 9 ដែលនឹងបាញ់ទៅ ឋានព្រះចន្ទ នៅខែតុលាឆ្នាំក្រោយនេះ។ ដោយផ្អែកលើចំនួនថវិកាដែលទទួលបាន វាអាចជាការប្រណាំងឡានដ៏ថ្លៃបំផុតមួយ ក្នុងប្រវត្តិសាស្ត្រនៃការប្រណាំងឡាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]