អាមេរិក៖ ណាសាគ្រោងនឹងបញ្ជូនស្ត្រីម្នាក់ទៅកាន់ឋានព្រះចន្ទ នៅឆ្នាំ២០២៤ ហើយនៅពេលដែលរូបនាងធ្វើដំណើរទៅកាន់ទីនោះ គាត់នឹងស្ថិតនៅក្នុងម៉ាស៊ីន BE-7 ពីការបណ្ដាក់ទុនរ៉ុក្កែតរបស់មហាសេដ្ឋី Jeff Bezos នៃក្រុមហ៊ុនអវកាសចរណ៍ Blue Origin។ ស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Amazon បានបង្ហោះវីដេអូនៃការធ្វើតេស្ដម៉ាស៊ីន BE-7 នៅទីក្រុង Huntsville រដ្ឋ Alabama នៅលើ Instagram កាលពីចុងសប្ដាហ៍។ គាត់បានភ្ជាប់ជាមួយចំណងជើងថា នេះគឺជាម៉ាស៊ីនដែលនឹងនាំស្ត្រីដំបូងគេ ទៅឋានព្រះចន្ទ។

រូបតំណាងបេសកកម្មឡើងទៅឋានព្រះចន្ទនៅពេលខាងមុខ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមក្រុមហ៊ុន Blue Origin បានឲ្យដឹងថា ម៉ាស៊ីនដែលមានសមត្ថភាពខ្ពស់ អាចបង្កើតកម្លាំងរុញច្រាន១០,០០០ផោន។ វានឹងផ្ដល់ឥទ្ធិពលមកកាន់ក្រុម HLS (Human Landing System) National Team របស់ក្រុមហ៊ុននេះ ដែលបង្កើតឡើងដោយក្រុមហ៊ុន Blue Origin, Lockheed Martin (LMT), Northrop Grumman (NOC) និង Draper។

កម្លាំងម៉ាស៊ីន BE-7

យោងតាមការបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក Bezos បានឲ្យដឹងថា ម៉ាស៊ីននេះមានការធ្វើតេស្ដរយៈពេលខ្លី ជាង២០នាទី។ កាលពីខែមេសា អង្គការណាសាបានប្រកាសថា ក្រុមហ៊ុន Blue Origin គឺជាផ្នែកមួយក្នុងការចូលរួម ជួយបង្កើតយានចុះចតលើឋានព្រះចន្ទ។

ការចុះចតលើឋានព្រះចន្ទគឺផ្នែកសំខាន់មួយនៃកម្មវិធី Artemis ដែលអង្គការណាសានិយាយថា មានស្ត្រីម្នាក់និងបុរសម្នាក់នឹងត្រូវទៅជាន់ដីឋានព្រះចន្ទ។ វាជាការកត់ត្រាសាជាថ្មីម្ដងទៀត ដែលមនុស្សបានដើរលើផ្ទៃឋានព្រះចន្ទ ចាប់តាំងពីបេសកកម្មអាប៉ូឡូ នៃការចុះចតលើឋានព្រះចន្ទចុងក្រោយ នៅឆ្នាំ១៩៧២៕

វីដេអូពីបណ្ដាញសង្គម Instagram

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]