ហុងកុង៖ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ មូលនិធិព្រូដិនស៍ ដែលជាដៃគូអភិវឌ្ឍន៍សហគមន៍របស់ក្រុមហ៊ុន ព្រូដិនសល ក្នុងទ្វីបអាស៊ី និងអាហ្វ្រិក ជាមួយអង្គការដៃគូមនុស្សធម៌ សហព័ន្ធអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងដៃគូបច្ចេកវិទ្យា ក្រុមហ៊ុន Lenovo បានដាក់ដំណើការកម្មវិធីពានរង្វាន់ SAFE STEPS Disaster Tech (D-TECH) លើកទីពីរ។ កម្មវិធីពានរង្វាន់នេះ រៀបចំឡើងដើម្បីស្វែងរក ផ្ដល់ជំនួយ និងគាំទ្រដល់ការបង្កើតដំណោះស្រាយបច្ចេកវិទ្យាដែលអាចជួយសង្គ្រោះអាយុជីវិត មុនពេល កំឡុងពេល ឬក្រោយពេលមានគ្រោះមហន្តរាយធម្មជាតិ។
តាំងពីឆ្នាំ ២០០០ គ្រោះមហន្តរាយពិភពលោកច្រើនជាង ៤០ ភាគរយ បានកើតឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបណ្តាលឱ្យមានមនុស្សស្លាប់ប្រមាណ ៨ សែននាក់ និងប៉ះពាល់ដល់មនុស្ស ៣.២ ពាន់លាន នាក់។ ក្នុងឆ្នាំនេះ ជំងឺរាតត្បាតជាសកលកូវីដ-១៩ ដែលបានឆ្លងដល់មនុស្សជាង ១១ លាននាក់ ហើយរំពឹងថានឹងបង្កឱ្យមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ២,៧ ពាន់ពាន់លានដុល្លារ បានបង្ហាញពីសារៈសំខាន់នៃការត្រៀមខ្លួនសម្រាប់គ្រោះមហន្តរាយ និងកិច្ចសហការនៅគ្រប់វិស័យក្នុងការកាត់បន្ថយការគំរាមកំហែង និងផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីពានរង្វាន់ SAFE STEPS D-Tech នេះត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ដោយជឿជាក់ថា ភាពច្នៃប្រឌិតនៃបច្ចេកវិទ្យាអាចដើរតួនាទីយ៉ាងសំខាន់ ក្នុងការត្រៀមខ្លួនទប់ទល់នឹងគ្រោះមហន្តរាយ ការស្តារឡើងវិញ និងការពង្រឹងសមត្ថភាពបានកាន់តែប្រសើរឡើង។ ពានរង្វាន់នេះ គឺជាផ្នែកមួយនៃកម្មវិធី SAFE STEPS ដែលជាកម្មវិធីពហុចំណេះដឹងទូលំទូលាយ ដែលត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ និងគាំទ្រដោយសហព័ន្ធ អន្តរជាតិកាកបាទក្រហម និង អឌ្ឍចន្ទក្រហម និងដៃគូដទៃទៀត ដើម្បីផ្តល់ព័ត៌មានស្ដីអំពីការសង្គ្រោះអាយុជីវិត នៅពេលមានគ្រោះមហន្តរាយធម្មជាតិ សុវត្ថិភាពចរាចរណ៍ និងការសង្គ្រោះបឋម។
អង្គការដែលចូលរួមក្នុងកម្មវិធីនេះ នឹងមានឱកាសឈ្នះរង្វាន់ជាទឹកប្រាក់ចំនួន ២០ ម៉ឺនដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអនុវត្ត និងពង្រីកប្រតិបត្តិការលើដំណោះស្រាយបច្ចេកវិទ្យាទប់ទល់នឹងគ្រោះមហន្តរាយ (D-Tech) របស់ពួកគេ។ អ្នកជាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងអ្នកជាប់វគ្គផ្តាច់ព្រ័ត្រ នឹងមានឱកាសទទួលបានវគ្គបណ្ដុះបណ្ដាល និងបទពិសោធន៍ពីអ្នកជំនាញ និងឱកាសបង្កើតទំនាក់ទំនងជាមួយអ្នកតំណាងអង្គការមនុស្សធម៌ អ្នកគ្រប់គ្រងមូលនិធិមូលធនបណ្តាក់ទុន សហគ្រិនផ្នែកបច្ចេកវិទ្យា និងអ្នកបង្កើតសហគ្រាសសង្គម។ អ្នកប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើបទបង្ហាញពីដំណោះស្រាយរបស់ពួកគេ ទៅកាន់គណៈកម្មការ នាខែមិថុនា ឆ្នាំ ២០២១ ។
គម្រោង EWS 1294 របស់អង្គការ People In Need នៅប្រទេសកម្ពុជា ត្រូវបានជ្រើសរើសចូលក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្ដិការណ៍ពានរង្វាន់កាលពីឆ្នាំមុន ដោយមានការទទួលស្គាល់លើនាឡិកាវាស់កម្រិតទឹកស្វ័យប្រវត្តិ ដែលដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ។ នាឡិកាវាស់កម្រិតទឹកទាំងអស់នេះ កំពុងបន្តកត់ត្រាកម្រិតទឹក និងផ្ដល់សារដាស់តឿនដល់អ្នកប្រើប្រាស់ ដែលបានចុះឈ្មោះរួចឱ្យមានការប្រុងប្រយ័ត្ន នៅពេលទឹកឡើងហួសកម្រិតសុវត្ថិភាព។
លោក Donald Kanak នាយក មូលនិធិព្រូដិនស៍ មានប្រសាសន៍ថា៖
លោក Alexander Metheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់សហព័ន្ធ IFRC មានប្រសាសន៍ថា៖
លោកស្រី Pratima Harite នាយកផ្នែកកម្មវិធីទំនួលខុសត្រូវសង្គម និងផ្នែកមនុស្សធម៌របស់ក្រុមហ៊ុន Lenovo ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក មានប្រសាសន៍ថា៖
កម្មវិធីពានរង្វាន់នេះ ត្រូវបានគាំទ្រដោយដៃគូយុទ្ធសាស្ត្រជាច្រើនរួមមាន Asian Venture Philanthropy Network (AVPN) ក្រុមហ៊ុន Antler សារព័ត៌មាន e27 អង្គការ Give2Asia អង្គការ Hatcher+ មូលនិធិគ្រប់គ្រង Jubilee និងកម្មវិធី National Geographic។
ការប្រកួតប្រជែងនេះ ចាប់ផ្ដើមទទួលយកពាក្យចូលរួមចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១។ ទាំងអង្គការមិនស្វែងរកប្រាក់ចំណេញ និងអង្គការស្វែងរកប្រាក់ចំណេញអាចដាក់ពាក្យស្នើរសុំចូលរួមបាន។ ព័ត៌មានលម្អិតអំពីពាក្យសុំ លក្ខណៈវិនិច្ឆ័យ ពេលវេលា និងព័ត៌មានពាក់ព័ន្ធដទៃទៀត អាចរកបាន នៅទីនេះ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]