អាមេរិក៖ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន បានកំណត់គោលដៅនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន១០០លាន ក្នុងរយៈពេល១០០ថ្ងៃដំបូងរបស់លោក នៃការឡើងកាន់អំណាច។ លោកបាននិយាយថា ខែដំបូងរបស់លោកក្នុងការិយាល័យមិនទាន់បញ្ចប់ការផ្ទុះរាតត្បាតនៅឡើយទេ ហើយលោកបានផ្ដល់ព័ត៌មានលម្អិតតិចតួចអំពីយុទ្ធសាស្ត្រនៃការចាប់ផ្ដើម ប៉ុន្តែលោកនឹងធ្វើឲ្យមានការផ្លាស់ប្ដូរនៃជំងឺកូវីដ-១៩នេះ។
ដោយធ្វើការណែនាំក្រុមផ្នែកសុខភាពរបស់លោកនៅពេលចូលកាន់តំណែង នៅថ្ងៃទី២០ ខែមករា លោក បៃដិន បានជំរុញឲ្យជនជាតិអាមេរិកាំងពាក់ម៉ាស់ រយៈពេល១០០ថ្ងៃផងដែរ។ កាលពីថ្ងៃអង្គារ របាយការណ៍មួយត្រួសត្រាយផ្លូវសម្រាប់វ៉ាក់សាំង Pfizer/BioNTech ដែលត្រូវបានអនុម័ត និងដាក់ឲ្យប្រើប្រាស់សម្រាប់ជនជាតិអាមេរិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលរួមកិច្ចប្រជុំកំពូលមួយនៅសេតវិមាននៃកម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ដែលមានឈ្មោះថា Operation Warp Speed ហើយលោកបានសាទរចំពោះការរំពឹងទុក នៃការចាក់វ៉ាក់សាំង។
សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជាង១៥លាននាក់ក្នុងការឆ្លងរីករាលដាលនៃវីរុសនេះ ជាមួយអ្នកស្លាប់ចំនួន២៨៥,០០០នាក់ នេះបើយោងតាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Johns Hopkins University។ ផ្នែកជាច្រើននៃប្រទេសនេះកំពុងជួបប្រទះនូវការឆ្លងរាលដាលខ្ពស់បំផុត ដែលមានចំនួនមនុស្សនៅក្នុងមន្ទីរពេទ្យ ដោយអ្នកជំនាញខ្លះបានស្ដីបន្ទោសលើការធ្វើដំណើររាប់លាននាក់ នៅក្នុងឱកាសបុណ្យ Thanksgiving៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]