ចិន៖ ប្រទេសចិនបានលុបចោលកម្មវិធីចំនួន ១០៥ ចេញពី app stores របស់ខ្លួន ដែលនេះជាផ្នែកមួយនៃយុទ្ធនាការកម្ចាត់មាតិកាដែលទាក់ទងនឹងរូបអាសអាភាស ពេស្យាចារ ល្បែងស៊ីសង និងអំពើហិង្សា។
កម្មវិធីដែលត្រូវហាមឃាត់ភាគច្រើនគឺជាកម្មវិធីចិន ប៉ុន្តែកម្មវិធីដំណើរកម្សាន្តអាមេរិក TripAdvisor ក៏ត្រូវបានបញ្ចូលក្នុងបញ្ជីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងទៅតាមរដ្ឋបាល Cyberpace នៃប្រទេសចិន កម្មវិធីទាំងអស់នេះបានរំលោភច្បាប់អ៊ីនធឺណេត (cyber-laws) មួយ ក្នុងចំណោមច្បាប់ចំនួនបី។ តែរដ្ឋបាល Cyberpace មិនបានផ្តល់ព័ត៌មានលម្អិតអ្វីទៀតឡើយ។
ភាគច្រើននៃកម្មវិធីដែលត្រូវបង្រ្កាបពីទីក្រុងប៉េកាំងទាំងប៉ុន្មាននេះ គឺជាកម្មវិធីក្នុងស្រុក ដោយអាជ្ញាធរបាននិយាយថា ការហាមឃាត់នេះគឺឆ្លើយតបទៅនឹងមាតិកាដែលសាធារណៈជនចាត់ទុកថា "ដែលវាយប្រហារ"។
វាមិនច្បាស់ទេថា ហេតុអ្វីបានជា TripAdvisor ត្រូវបានហាមឃាត់។ យោងទៅតាម BBC សារព័ត៍មាននេះបានទាក់ទងទៅក្រុមហ៊ុនដើម្បីសុំការអត្ថាធិប្បាយដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]