ចិន៖ ស្រី្ដជនជាតិចិនម្នាក់ ឈ្មោះ Wen Junhong បានចំណាយពេល២ទសវត្សរ៍មកហើយ ក្នុងការទទួលចិញ្ចឹមសត្វអនាថាដែលគា្មនម្ចាស់ ហើយមកទល់ពេលនេះ គាត់មានសត្វឆ្កែ ឆ្មា និងសេះច្រើនជាង១ពាន់ក្បាលឯណោះ។

ស្ដ្រីវ័យ៦៨ឆ្នាំរូបនេះ បានចាប់ផ្ដើមចិញ្ចឹមសត្វលើកដំបូងកាលពី២០ឆ្នាំមុន និងមិនធ្លាប់គិតថាខ្លួន នឹងមានសត្វចិញ្ចឹមច្រើនជាង១,០០០ក្បាលបែបនេះឡើយ។ ប៉ុន្ដែបច្ចុប្បន្ននេះ គាត់មានសត្វឆ្កែ១,៣០០ក្បាល ឆ្មា១០០ក្បាល និងសេះ៤ក្បាល ហើយគ្រោងនឹងទទួលចិញ្ចឹមបន្ថែមទៀតផងដែរ។ អ្នកស្រលាញ់សត្វចិញ្ចឹមរូបនេះ តែងតែក្រោកពីដំណេកនៅម៉ោង ៤ព្រឹកជារៀងរាល់ថ្ងៃ ដើម្បីសម្អាតកាកសំណល់ប្រហែលពី២០ ទៅ៣០ធុង និងចម្អិនចំណីសម្រាប់សត្វចញ្ចឹម ដោយចំណាយអង្ករជាង ៥០០គីឡូក្រាមរាល់ពេលចម្អិនម្ដងៗ ក៏ដូចជាបន្លែ និងសាច់មួយចំនួនទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនេះ អ្នកស្រី Wen ក៏ជួបផលលំបាកច្រើនគួរសមដែរ ដោយសារតែបច្ចុប្បន្ននេះ បន្ទប់នីមួយៗនៃផ្ទះកម្ពស់ពីរជាន់របស់គាត់ពោរពេញទៅដោយទ្រុងសត្វគរលើគ្នា ហើយរបងផ្ទះក៏ត្រូវចាក់សោរបិទជាប្រចាំ ដោយសារតែខ្លាចរំខានដល់អ្នកជិតខាង។ តែទោះជាយ៉ាងណា អ្នកស្រីមានបុគ្គលិកស្ម័គ្រចិត្ដចំនួន ៦នាក់ ដើម្បីជួយមើលថែសត្វចិញ្ចឹមផងដែរ។

អ្វីដែលគួរឲ្យកោតសរសើរទៀតនោះ មិនត្រឹមតែការលះបង់ពេលវេលាប៉ុណ្ណោះទេ អ្នកស្រី Wen ថែមទាំងលះបង់ទ្រព្យសម្បត្ដិផ្ទាល់ខ្លួនទៀតផង ហើយទន្ទឹមនឹងនេះ អ្នកស្រីក៏ទទួលបានការបរិច្ចាគពីសប្បុរសជនមួយចំនួនដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

អ្នកស្រី Wen 
អ្នកស្រី Wen 
ទិដ្ឋភាពក្នុងផ្ទះអ្នកស្រី Wen
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]