ថៃ៖ អាចនិយាយបានថា តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរបស់ប្រទេសថៃទាំងប៉ុន្មាននាក់ខាងក្រោមនេះ ចាប់តាំងពីប្រឡូកក្នុងសិល្បៈមក ពួកគេសុទ្ធសឹងតែធ្លាប់ទទួលបានការគាំទ្រច្រើនពីមហាជន ទៅលើទេពកោសល្យសម្ដែងដ៏ប៉ិនប្រសប់ ពិសេសគឺសម្រស់ដ៏ផូផង់របស់ពួកគេផ្ទាល់តែម្ដង។
ទន្ទឹមនឹងនេះទៀតសោត ក្នុងចំណោមតារាស្រីទាំង ៦នាក់ខាងក្រោមនេះ សព្វថ្ងៃក៏មានវ័យជ្រេទៅហើយដែរ ប៉ុន្តែអ្វីដែលមហាជន ក៏ដូចជាអ្នកគាំទ្រចាប់អារម្មណ៍ និងសរសើរមិនដាច់ពីមាត់នោះគឺ សម្រស់របស់ពួកគេម្នាក់ៗពេលនេះ គឺនៅតែស្អាត ក្មេងជាងវ័យ ខណៈពួកគេមានវ័យក្បែរ ៣០ឆ្នាំអស់ទៅហើយក៏ពិតមែន ប៉ុន្តែទោះយ៉ាងណាក៏ពួកគេនៅតែថែរក្សាផ្ទៃមុខបានល្អ មើលទៅពិតជាក្មេងមិនសមនឹងមានអាយុច្រើនសោះឡើយ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតារាស្រីទាំងនោះមានដូចខាងក្រោម៖
១.Baifern Pimchanok
តារាសម្ដែងដ៏មានឥទ្ធិពលរូបនេះ សព្វថ្ងៃមានអាយុ ២៨ឆ្នាំហើយ ប៉ុន្តែចំពោះមុខមាត់របស់នាងវិញ មើលទៅដូចជាក្មេងអាយុ ២០ឆ្នាំយ៉ាងដូច្នោះ។
២.Yaya Urassaya
Yaya ក៏ជាតារាស្រីមួយរូបមានចរិតឃ្យូតៗគួរឲ្យស្រលាញ់ដូចកូនក្មេងដែរ ខណៈសព្វថ្ងៃនាងអាយុ២៧ឆ្នាំទៅហើយ។
៣.Pattie Ungsumalynn
តារាស្រីរូបនេះ មានអាយុ ២៩ឆ្នាំទៅហើយ ប៉ុន្តែបើក្រឡេកមកមើលផ្ទៃមុខរបស់នាងវិញ គឺថាក្មេងៗសុំខ្មាសតែម្ដង។
៤.Baitoei Suvapit
Baitoei ក៏ដូចជាតារាស្រីខាងលើដែរ ដែលនាងមានអាយុ ២៨ឆ្នាំហើយ តែសម្រស់គឺស្អាតដូចក្មេងអាយុខ្ទង់ ២០ឆ្នាំ។
៥.Pim Pimprapa
តារាស្រីរូបនេះក៏មិនអន់ដែរ ដែលសព្វថ្ងៃនាងក៏មានវ័យ ២៨ឆ្នាំ តែការលេងខ្លួននៅតែស្អាតខ្ញង់ៗមិនចាញ់ក្មេងឡើយ។
៦.Kaew Jarinya
Kaew ក៏មានវ័យ ២៨ឆ្នាំដែរ តែសម្រស់របស់នាង មើលទៅហាក់មិនចាស់សោះឡើយ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]