ភ្នំពេញ៖ សប្បុរសជនទាំងអស់អាចចូលរួមបរិច្ចាគថវិកាដើម្បីរកទិញវ៉ាក់សាំងកូវីដ១៩ តាមរយៈមុខងារថ្មីគឺ “ជំនួយវ៉ាក់សាំងកូវីដ១៩”“Covid19 Vaccine Donation” ដែលមាននៅក្នុង Chip Mong Mobile App ឬអាចបរិច្ចាគតាមភ្នាក់ងារធនាគារ ជីប ម៉ុង ដែលនៅជិតលោកអ្នកបំផុតដោយ ពុំគិតថ្លៃសេវាឡើយ។

Chip Mong  Mobile App
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការបង្កើតមុខងារថ្មីនេះ គឺដើម្បីជួយប្រមូលថវិកាពីសប្បុរសជននានា ដែលមានបំណងចង់ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទិញវ៉ាក់សាំងដើម្បីជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ថ្មីៗនេះភាគទុនិកធនាគារ ជីប ម៉ុង ប៊ែង ក៏បានចូលរួមចំណែកជាថវិកា៣.០០០.០០០ (បីលាន)ដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលសម្រាប់ការរកទិញវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ-១៩ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជាផងដែរ៕

លិខិតថ្លែងអំណរគុណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]