បរទេស៖ ការរចនាទីក្រុងត្រូវបានធ្វើឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម Abiboo Studio ដែលមានការិយាល័យកណ្តាលនៅប្រទេសអេស្ប៉ាញ អាមេរិក និងឥណ្ឌា។

ពួកគេត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយ The Sustainable Offworld Network (Sonet) ដែលជាក្រុមផ្តោតលើការអភិវឌ្ឍការតាំងទីលំនៅឋានរបស់មនុស្សនៅលើភពផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយពិចារណាលើស្ថានភាពបរិយាកាសដែលមានគ្រោះថ្នាក់របស់ភពព្រះអង្គារ អ្នករចនាបានជ្រើសរើសផ្នែកជំរាលនៃភពព្រះអង្គារ ដើម្បីកសាង "ទីក្រុងបញ្ឈរ" ។

ការរចនានេះ រួមទាំងកន្លែងកម្សាន្ត និងកន្លែងសម្រាប់ដាំដំណាំ។

ប្រភពរូបភាព៖  Abiboo Studio

អគារនីមួយៗការពារប្រជាជនពីបរិយាកាសភពព្រះអង្គារ ដោយបង្កប់ផ្ទះរបស់ពួកគេនៅលើច្រាំងថ្មការពារពីវិទ្យុសកម្ម។

ប្រភពរូបភាព៖ Abiboo Studio

គំរោងនេះមានឈ្មោះថា Nüwa មានទីក្រុងភពព្រះអង្គារចំនួន ៥ ដែលមានប្រជាជនសរុបចំនួន ១ លាននាក់។

ទីក្រុងនិមួយៗរួមទាំងរដ្ឋធានី Nüwa អាចដាក់បានប្រជាជនពី ២០០,០០០ ទៅ ២៥០,០០០ នាក់។

ការរចនានេះផងដែរក៏ត្រូវបានយកទៅធ្វើការប្រកួតប្រជែង ដែលរៀបចំដោយ The Mars Society កាលពីដើមឆ្នាំនេះ៕

វិដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]