អាមេរិក៖ ស្នាមអុចខ្មៅលើព្រះអាទិត្យអាចជួយអ្នកវិទ្យាសាស្ត្រតាមដានសកម្មភាព នៅលើផ្ទៃផ្កាយនៃប្រព័ន្ធព្រះអាទិត្យរបស់យើង ចំណុចខ្មៅងងឹតទាំងនេះគឺជាចំណុចដើមនៃការផ្ទុះនិងការច្រានចេញ ដែលបញ្ចេញពន្លឺ វត្ថុធាតុព្រះអាទិត្យ និងថាមពេលទៅក្នុងលំហ។ អាកាសធាតុក្នុងទីអវកាសនេះដែលកើតឡើងដោយតែព្រះអាទិត្យ គឺចាំបាច់ត្រូវតែយល់ដឹង ពីព្រោះវាអាចប៉ះពាល់ដល់បណ្ដាញផ្កាយរណប, GPS, ផ្នែកអាកាសចរណ៍, រ៉ុក្កែត និងក្រុមអវកាសយានិកដែលធ្វើការនៅក្នុងលំហ។
តេឡេទស្សន៍ព្រះអាទិត្យពីមន្ទីរអង្កេតតារាសាស្ត្រ Daniel K. Inouye នៃទីភ្នាក់ងារ National Science Foundation ដែលមានមូលដ្ឋាននៅរដ្ឋ Hawaii បានបញ្ចេញរូបភាពព្រះអាទិត្យដំបូងរបស់ខ្លួន ដែលចាប់បានសកម្មភាពក្ដៅគគុកយ៉ាងលម្អិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលការចាប់ផ្ដើមប្រតិបត្តិការតេឡេទស្សន៍ត្រូវបានពន្យារពេលបន្តិច ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតសកល កូវីដ-១៩ រូបភាពមួយសន្លឹកនេះតំណាងឲ្យការមើលឃើញដំបូង នៃសកម្មភាពដែលមិនធ្លាប់មានពីមុនមក ដែលមជ្ឈមណ្ឌលនេះនឹងនាំមកនូវការយល់ដឹងមកកាន់យើង ចំពោះព្រះអាទិត្យ។
រូបភាពនេះដែលត្រូវបានថតនៅថ្ងៃទី២៨ ខែមករា គឺជារូបដំបូងនៃវដ្ដព្រះអាទិត្យថ្មី។ វាត្រូវបានគេចាប់យកភ្លាមៗបន្ទាប់ព្រះអាទិត្យឈានដល់កម្រិតពន្លឺចុងក្រោយរបស់វា នៅខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលព្រះអាទិត្យមិនសូវសកម្មនិងមានចំណុចខ្មៅតិច។ រៀងរាល់១១ឆ្នាំ ព្រះអាទិត្យបញ្ចប់វដ្ដពន្លឺរបស់វា ហើយចាប់ផ្ដើមថ្មី។ ពន្លឺព្រះអាទិត្យរបស់វដ្ដអតិបរិមានាពេលបច្ចុប្បន្ន នៅពេលសកម្មភាពឈានដល់កំរិតកំពូល ត្រូវបានគេព្យាករណ៍ថា នឹងកើតឡើងនៅពាក់កណ្ដាលឆ្នាំ២០២៥៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]