កម្សាន្ត៖ តារាចម្រៀងប៉ុប Madonna បានប្រារព្ធខួបកំណើតគម្រប់ ៦៧ ឆ្នាំរបស់ខ្លួន យ៉ាងសប្បាយរីករាយនៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងគូស្នេហ៍វ័យក្មេង លោក Akeem Morris

Madonna 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើ Instagram កាលពីថ្ងៃទី ១៩ ខែសីហា កន្លងទៅនេះ តារាចម្រៀងស្រី Madonna បានចែករំលែកវីដេអូពីដំណើរកម្សាន្តដ៏ប្រណិតរបស់ខ្លួន ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៦៧ ឆ្នាំ។ តារាចម្រៀងស្រីរូបនេះ បានបង្ហាញពីពេលវេលាជាច្រើន ពីពិធីជប់លៀងដ៏រីករាយ ដូចជាការរាំជាមួយមិត្តប្រុសរបស់នាង រីករាយជាមួយនំខេកដ៏ធំ មើលការប្រណាំងសេះនៅទីលាន Piazza del Campo និងរីករាយជាមួយការបាញ់កាំជ្រួចដ៏អស្ចារ្យនៅលើមេឃ។ តារា​ចម្រៀង​រូប​នេះ​ ថែមទាំងបាន​ផ្លាស់​ប្តូរ​សម្លៀក​បំពាក់​គួរ​ឱ្យ​ចាប់​អារម្មណ៍ ដោយ​ពេល​ខ្លះ​ រូបនាងស្លៀក​រ៉ូប​ពណ៌​ផ្កាឈូក ជួន​កាល​ស្លៀក​រ៉ូប​ផ្កា រ៉ូប​សូត្រ​បង្អួត​រាង​ដ៏គួរ​ឱ្យ​ទាក់​ទាញ។

Madonna និង Akeem Morris

ក្នុង​ការបង្ហោះនោះ Madonna បាន​ចែក​រំលែក​អារម្មណ៍​រំភើប​ពេល​សុបិន​របស់​នាង​ក្លាយ​ជា​ការ​ពិត​ ក្នុង​ឱកាស​ដ៏​ពិសេស​នេះ។ រូបនាង បានសរសេរថា «វាជាក្តីសុបិនរបស់ខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីធ្វើជាសាក្សីការប្រណាំង Palio នៅ Siena ដែលបានប្រារព្ធធ្វើនៅថ្ងៃខួបកំណើតរបស់ខ្ញុំ តាំងពីឆ្នាំ ១៤៨២។ មិនមានពាក្យណាមួយដើម្បីពិពណ៌នាអំពីភាពរំភើប ភាពតានតឹង នឹងពិធីនេះទេ»។ Madonna ក៏បានសរសេរថា វាជាបទពិសោធន៍ដែលមិនអាចពិពណ៌នាបាន។

Madonna 

Madonna ក៏ត្រូវបានថតដោយអ្នកសារព័ត៌មានអ៊ីតាលី ខណៈដែលនាងកំពុងមើលការប្រណាំង ពីយ៉រ ជាមួយគូស្នេហ៍របស់នាង និងកូនបួននាក់ក្នុងចំណោមប្រាំមួយនាក់របស់នាង។ តារា​ចម្រៀង​រូប​នេះ​​ ស្លៀក​ពាក់​អាវ​ពណ៌​ស្វាយ តុបតែង​ខ្លួន​បែប​បុរាណ និង​កាន់​ផ្លិតក្រដាស​យ៉ាង​ទាក់ទាញ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖

Madonna និង Akeem Morris ព្រមទាំងកូនប្រុស
Madonna និង Akeem Morris
Madonna និង Akeem Morris
Madonna
Madonna
Madonna
Madonna
Madonna
Madonna
Madonna

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]