បាងកក៖ យន្តហោះដ្រូនរបស់កងទ័ពអាកាសថៃ កំពុងត្រូវបានដាក់ល្បាតពីលើអាកាស នៅតាមបណ្តោយព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីឃ្លាំមើលអ្នកឆ្លងកាត់ព្រំដែនខុសច្បាប់ ក៏ដូចជាការពារការឆ្លងរាលដាលនៃជំងឺកាចសាហាវកូវីដ១៩។
មជ្ឈមណ្ឌលសន្តិសុខប្រតិបត្តិការបន្ទាន់នៃកងកម្លាំងយោធាថៃ បានចាប់ផ្តើមដាក់វិធានការរឹតបន្តឹងផ្សេងៗ រួមមាន ការប្រើប្រាស់យន្តហោះដ្រូន ការតំឡើងកាំមេរ៉ាឃ្លាំមើល ការដាក់រនាំងបន្លាលួសតាមតំបន់ចំណុចចេញចូល និងការបន្ថែមក្រុមប៉ូលិសយោធា។ លើសពីនេះទៀត នៅខាងក្នុងប្រទេសថៃ ក្រុមប៉ូលិសកំពុងតែត្រូវបានដាក់ពង្រាយ ដើម្បីត្រួតពិនិត្យទីតាំងអាជីវកម្មនិងរោងចក្រដែលជួលជនចំណាកស្រុក ក្នុងគោលបំណងស្វែងរកអ្នកដែលបានចូលក្នុងប្រទេសដោយខុសច្បាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា វិធានការរឹតបន្តឹងនៅចំណុចតំបន់ព្រំដែននេះបានធ្វើឡើង បន្ទាប់ពីអាជ្ញាធរថៃបានរកឃើញមនុស្សចំនួន ៣នាក់ លួចឆ្លងដែនខុសច្បាប់មកពីប្រទេសមីយ៉ាន់ម៉ា ដោយមិនបានធ្វើចត្តាឡីស័ក ហើយមានផ្ទុកមេរោគកូវីដ១៩៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]