ភ្នំពេញ៖​ យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ត្រូវបានបង្កើតឡើងដោយធនាគារ ព្រីនស៍ ក្នុងគោលបំណងប្រមូលមូលនិធិពីសប្បុរសជននៅទូទាំងប្រទេស ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ19  សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។ យុទ្ធនាការមួយដ៏មានសារៈសំខាន់នេះ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ធនាគារ ព្រីនស៍ ចំពោះអាយុជីវិតប្រជាជាតិខ្មែរ ព្រមទាំងបានបង្ហាញពីសាមគ្គីភាពរវាងប្រជាជនកម្ពុជា  និងការជួយគ្នាក្នុងគ្រាអាសន្ន ផងដែរ។

យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ជាមួយធនាគារ ព្រីនស៍
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន អាចធ្វើការបរិច្ចាគក្នុងយុទ្ធនាការនេះ តាមរយៈបណ្តាញដូចខាងក្រោម៖

·         ផ្ទេរប្រាក់ពីគណនីរបស់លោកអ្នក ទៅកាន់គណនី​ខាងក្រោម​ ដោយប្រើប្រាស់ Prince Bank App

- ឈ្មោះគណនី (ប្រាក់រៀល)៖ Cambodians For Cambodia (Vaccine)

- លេខគណនី (ប្រាក់រៀល)៖ 111777888

- ឈ្មោះគណនី (ដុល្លារអាមេរិក)៖ Cambodians For Cambodia (Vaccine)

- លេខគណនី (ដុល្លារអាមេរិក)៖ 666777888

·         ផ្ទេរប្រាក់តាមរយៈ កាបូបបាគង (Bakong Wallet)

·         ផ្ទេរប្រាក់តាមរយៈសេវាផ្ទេរមូលនិធិភ្លាមៗ​ (Retail Pay)

លោកអ្នកអាចធ្វើការបរិច្ចាគតាមរយៈបណ្តាញខាងលើមួយណាក៏បាន ដោយរាល់ការផ្ទេរប្រាក់ទាំងអស់នឹងមិនត្រូវបានគិតថ្លៃសេវាឡើយ។

យុទ្ធនាការ «យើងរួមគ្នាដើម្បីកម្ពុជា» ជាមួយធនាគារ ព្រីនស៍

សូមរំលឹកផងដែរថា អ្នកឧកញ៉ា ចេន ហ្ស៊ី ជាម្ចាស់ និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ព្រីនស៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន ព្រីនស៍ ហូលឌីងគ្រុប ក៏បានបរិច្ចាគថវិកាចំនួន ៣,០០០,០០០ (បីលាន) ដុល្លារអាមេរិក ជូនដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ជម្ងឺកូវីដ19 នេះផងដែរ៕ 

រួមគ្នា យើងនឹងឈ្នះលើជម្ងឺដ៏កាចសាហាវមួយនេះ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]