បរទេស៖ ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) បាននិយាយថា មានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត ហើយឯកសារទាក់ទងនឹងវ៉ាក់សាំងជំងឺកូវិដ-១៩ ត្រូវបានគេលួចចូលមើល។ ក្រុមហ៊ុន BioNTech ដែលបង្កើតវ៉ាក់សាំងមួយក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Pfizer បាននិយាយថា ការដាក់ស្នើបទប្បញ្ញតិ្តត្រូវបានគេចូលទៅមើល ក្នុងអំឡុងពេលវាយប្រហារ។
EMA កំពុងធ្វើការលើការអនុម័តវ៉ាក់សាំងកូវីដ-១៩ចំនួនពីរ ដែលវានឹងរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ទៀត។ ក្រុមហ៊ុន BioNTech បាននិយាយថា ការវាយប្រវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេតមិនត្រូវបានគេគិតថា អាចនឹងប៉ះពាល់ដល់កាលវិភាគដែលគេបានរៀបចំនោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស![](https://s9.kh1.co/c9/c9d88bb76da9e3c673667e62f0dfc706670e8541.jpg)
EMA មិនបានផ្ដល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃវាយប្រហារតាមអ៊ីនធឺណេត នៅក្នុងសេចក្ដីថ្លែងការណ៍ខ្លីមួយនៅលើគេហទំព័ររបស់ខ្លួននោះទេ ក្រៅពីនិយាយថាការស៊ើបអង្កេតពេញលេញត្រូវបានចាប់ផ្ដើមហើយ។ គេមិនដឹងថា ទិន្នន័យផ្ទាល់ខ្លួនរបស់ក្រុមអ្នកចូលរួមនៅក្នុងការសិក្សាផ្នែកវេជ្ជសាស្ត្រនេះ ត្រូវបានគេលុកលុយដែរឬទេ។
ទីភ្នាក់ងារឱសថអឺរ៉ុប (EMA) គឺជាផ្នែកមួយក្នុងការអនុញ្ញាតឲ្យប្រើប្រាស់ឱសថនៅទូទាំងសហភាពអឺរ៉ុប។ គេកំពុងសម្រេចថា តើការចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុនឱសថ Pfizer/BioNTech ដែលកំពុងចាប់ផ្ដើមនៅចក្រភពអង់គ្លេស និងមួយទៀតបង្កើតឡើងដោយក្រុមហ៊ុន Moderna ពិតជាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់ក្នុងបណ្ដាប្រទេសសហភាពអឺរ៉ុបដែរឬទេ។ វាមិនច្បាស់ថា តើឯកសាររបស់ក្រុមហ៊ុន Moderna ត្រូវបានគេចូលមើលដែរឬអត់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]