ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះអំពីការបរិច្ចាគសប្បុរសធម៌ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។
យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជនប្រាសាក់ និងសាធារណជនអាចចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈការផ្ទេរប្រាក់ចូលទៅកាន់គណនីប្រាសាក់ ‘Covid-19 Vaccine Fund’ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអតិថិជនប្រាសាក់ និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្តតាមគណនីដូចខាងក្រោម៖
- ឈ្មោះគ្រឹះស្ថាន៖
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក
- ឈ្មោះគណនី៖
Covid-19 Vaccine Fund
- លេខគណនីជាប្រាក់រៀល៖
022518960025
- លេខគណនីជាប្រាក់ដុល្លារ៖
022518960014
អតិថិជនប្រើប្រាស់កម្មវិធី PRASAC Mobile Banking អាចស្កេន QR កូដ ដែលភ្ជាប់ជូននេះ ដើម្បីផ្ទេរប្រាក់បរិច្ចាគទៅក្នុងគណនីខាងលើនេះបានយ៉ាងងាយស្រួល។ ហើយអតិថិជនរបស់គ្រឹះស្ថានផ្សេងក៏អាចផ្ទេរប្រាក់ចូលក្នុងគណនីនេះផងដែរ ដោយប្រើសេវាទូទាត់បាគង ឬសេវាផ្ទេរមូលនិធិភ្លាមៗ។
លោក សាយ សូនី អនុប្រធាននាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖
លោក សូនី បន្តថា៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]