អាមេរិក៖  រ៉ុក្កែតចុងក្រោយបំផុតរបស់ SpaceX  ដែលតេស្តសាកល្បងនៅរដ្ឋតិចសាស់នេះ បានហោះឡើងនៅម៉ោងប្រហែល ២:៤៥រសៀល នៅថ្ងៃពុធ។ ប្រហែលពីរបីនាទីនៃការហោះហើរ ម៉ាស៊ីនមួយក្នុងចំណោមម៉ាស៊ីន Raptors បីបានបិទ។  រ៉ុក្កែតនេះក៏បានបន្តឡើងដល់កំពស់ដែលបានគ្រោងទុកគឺ៨ម៉ាយល៍ (១២.៥ គីឡូម៉ែត្រ) ដែលជាផ្នែកមួយនៃការហោះហើរសាកល្បងកម្ពស់ខ្ពស់ដំបូងរបស់វា។ 

ប្រហែល៤នាទីនៃការហោះហើរម៉ាស៊ីនទី២បានបិទ ហើយរ៉ុក្កែតនេះហាក់ដូចជាសំកាំងមួយសន្ទុះរហូតដល់ម៉ាស៊ីន Raptor ចុងក្រោយបានបិទហើយរ៉ុក្កែត SN8 ក៏ចាប់ផ្តើមធ្លាក់ចុះមកផែនដីវិញ។ នៅពេលវាទៅដល់ជិតដីម៉ាស៊ីន Raptors និង thrusters ដែលនៅជុំវិញបានធ្វើចលនាបង្វិល និងតម្រង់រ៉ុក្កែតនេះឱ្យបញ្ឈរ ក្នុងការត្រៀមចុះចត ប៉ុន្តែវាយឺតពេលទៅហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
SpaceX SN8 ផ្ទុះនៅពេលធ្វើការចុះចត 

ការបញ្ឆេះម៉ាស៊ីននោះ ហាក់ដូចជាមិនបន្ថយល្បឿន SN8 ទាន់ពេលឡើយនៅពេលវាចុះចត ដូច្នេះហើយវាក៏ចុះមួយទំហឹង ហើយបង្កឱ្យមានការផ្ទុះឡើងយ៉ាងខ្លាំង។

ស្ថាបនិកក្រុមហ៊ុន SpaceX លោក Elon Musk បានផុសក្នុង Twitter ពីហេតុការណ៌នេះផងដែរថា ការហោះឡើងបានជោគជ័យហើយ ឯការត្រៀមចុះចតគឺច្បាស់លាស់ខ្លាំងណាស់!។  គាត់បានសរសេរនៅលើ Twitter ទៀតថា​ សម្ពាធធុងឥន្ធនៈមានកម្រិតទាបក្នុងអំឡុងពេលចុះចត ដែលបណ្តាលឱ្យចុះលឿន ប៉ុន្តែយើងទទួលបានទិន្នន័យទាំងអស់ដែលត្រូវការហើយ! អបអរសាទរក្រុម SpaceX!។

លោក Elon Musk tweet ក្នុង Twitter  

ការហោះហើរសាកល្បងនេះបានបង្ហាញពីការឈានទៅរកភាពជោគជ័យ ក្នុងការធ្វើដំណើរទៅកាន់ភពព្រះអង្គារ ប៉ុន្តែត្រូវចំណាយពេលយូរជាងនេះទៀត។ Elon Musk និង SpaceX បានបន្តធ្វើឱ្យប្រសើរឡើងនូវយានជំនាន់ក្រោយរបស់ខ្លួន ក្នុងបំណងដឹកមនុស្សពីផែនដីរាប់ពាន់នាក់ទៅកាន់ភពព្រះអង្គារ ព្រះចន្ទ និងទិសដៅដទៃទៀត។ ការធ្វើតេស្តសាកល្បងនេះគឺត្រូវបានចាត់ទុកថាបានទទួលជោគជ័យ បើទោះជាមានការផ្ទុះពេលចុះចតក៏ដោយ៕

វិដេអូពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]