យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអែលនឹងចាប់ផ្តើមបេសកកម្ម បញ្ជូនយានគ្មានមនុស្សទៅកាន់ឋានព្រះច័ន្ទជាថ្មីនៅដើមឆ្នាំ២០២៤ បន្ទាប់ពីបេសកកម្មលើកដំបូងរបស់ខ្លួនកាលពីឆ្នាំមុនឈ្មោះថា Beresheet 1 ត្រូវទទួលបរាជ័យ ដោយយានបានធ្លាក់ពេលព្យាយាមចុះចត។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអ៊ីស្រាអែលបានឱ្យដឹងថា បេសកកម្មឡើងទៅឋានព្រះច័ន្ទជាថ្មី ដែលមានឈ្មោះថា Beresheet 2 នឹងប្រើប្រាស់យានចំនួន២ ដោយយានមួយសម្រាប់ហោះអង្កេតជុំវិញព្រះច័ន្ទ ចំណែកយានមួយទៀត សម្រាប់ចុះចតផ្ទាល់នៅលើផ្ទៃព្រះច័ន្ទ ដើម្បីធ្វើការវិភាគនិងប្រមូលទិន្នន័យផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរជម្រាបថា បេសកកម្ម Beresheet 2 ដែលនឹងធ្វើឡើងនៅឆ្នាំ២០២៤ ខាងមុខនេះ គ្រោងនឹងចំណាយថវិកាប្រមាណ ១០០លានដុល្លារ ដែលជាថវិកាទទួលបានពីដៃគូអន្តរជាតិ និងម្ចាស់ជំនួយផ្សេងទៀត។ ហើយក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែល គឺ Israel Aerospace Industries (IAI) រួមទាំងអង្គការអវកាសមិនរកប្រាក់ចំណេញ SpaceIL ក៏នឹងចូលរួមក្នុងបេសកកម្មនេះផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]