ថៃ៖ បន្ទាប់ពីចែកផ្លូវគ្នាជាមួយអតីតសង្សារ តារាសម្ដែងស្រីមុខមានមន្តស្នេហ៍ Taew Natapohn បានបង្ហាញមុខគូសង្សាថ្មី ជាកម្លោះហាយសូរថ្មី ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្រោយបបង្ហាញទំនាក់ទំនងស្នេហាថ្មី គេតែងតែតែឃើញតារារូបនេះ នាំគូស្នេហ៍ដើរលេង ញ៉ាំអ្វីពេលល្ងាចស្ទើរតែគ្រប់ពេលតែម្ដង។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះតែងតែបណ្ដើរគ្នាជាគូ ចូលរួមក្នុងកម្មវិធីធំៗជាញឹកញាប់ថែមទៀតផង លើសពីនេះទៅទៀត គេអាចនិយាយបានថា ស្នេហាថ្មី៦ខែ តារារូបនេះ កាន់តែបង្ហាញពីចំណងស្នេហារឹងមាំ មិនចាញ់ស្នេហា ១៤ឆ្នាំនាង និងអតតីតគូស្នេហ៍នោះទេ។ ម្យ៉ាងវិញទៀត សកម្មភាពតារាស្រីរូបនេះ និងគូស្នេហ៍ហាយសូរ រឹតតែមានភាពស្និទ្ធស្នាលចំពោះគ្នាកាន់តែខ្លាំងឡើងទ្វេដង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ បើក្រឡេកទៅមើលរូបភាពដំបូង និងរូបភាពពេលនេះ ដែល Taew Natapohn បង្ហោះសុទ្ធសឹងតែបង្ហាញនៅស្នាមញញឹមយ៉ាងមានក្ដីសុខ ពេញពេញចិត្តនឹងស្នេហាថ្មីតែម្ដង។ បើទោះបី មានអ្នកគាំទ្រមួយចំនួន មិនពេញចិត្តនឹងស្នេហាថ្មីរបស់នាងក៏ពិតមែន តែតារារូបនេះបានសម្រេចចិត្តយ៉ាងច្បាស់លាស់ ព្រមកាន់ដៃគូស្នេហ៍ថ្មីដើរទៅមុខបន្ត មិនប្រលែងឡើយ។ ក្នុងនោះដែរ គ្រប់រូបភាពទាំងថ្មី និងចាស់ ដែលតារាស្រីរូបនេះ បង្ហោះម្ដងៗ តែងផ្ដល់នៅស្នាមញញឹម និងភាពសប្បាយរីករាយ ពេលនៅក្បែរសង្សារថ្មីនេះ ពេញទំហឹងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
![](https://s9.kh1.co/c1/c12af467246c0634deaef508edeaab710652b39c.png)
![](https://s9.kh1.co/ab/ab1a24db9e727f5c45e1f5dd6069b9733ead060c.jpg)
![](https://s9.kh1.co/80/802ccc4476607cc1136b6c51414fc3a83d725ffc.png)
![](https://s9.kh1.co/46/46c85f813af71ea1ad4220d90c5ce58028411823.png)
![](https://s9.kh1.co/70/70c02bc029e128a26d41ee75c573bc9d01e4a3fd.png)
![](https://s9.kh1.co/ee/eeff11520c3c605f769cea66234ed70c9a4c01e3.png)
![](https://s9.kh1.co/0e/0e8b304e844dbc1205bc8f651604831b7567ef8b.png)
![](https://s9.kh1.co/66/661bf36e6d1f2f305e13e7259ac79c9eef73208a.png)
![](https://s9.kh1.co/09/0947f9c0305d25db6ab85cb632ba31b50dbabf86.png)
![](https://s9.kh1.co/81/812fccc71dd03d393b12b3cd3300a67de05f605c.png)
![](https://s9.kh1.co/ba/ba207f4a11dac0003ccd899c1ef2868edc34eeba.png)
![](https://s9.kh1.co/dd/ddf0e3f6755f3bc5dacaaf10d482ca8f0409f3d9.png)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]