បរទេស៖ Ducati Monster ស៊េរី ២០២១ បំពាក់អំពូល LED ថ្មីមើលទៅគួរឱ្យទាក់ទាញ។ ម៉ូតូនេះក៏មានការរចនារូបរាងថ្មីស្រឡាង និងចង្កោម digital instrument ទំហំ ៤.៣ អ៊ីញផងដែរ។
ក្រៅពីការរចនាដែលមានការវិវត្តខ្លាំងនេះ អ្នករចនាក៏បានដាក់ចង្កូតម៉ូតូឱ្យស្ថិតនៅជិតនឹងអ្នកជិះ 2.8 inches (70 mm) ជាងមុន ដើម្បីជិះឱ្យបានស្រួល និងគ្រប់គ្រងម៉ូតូបានកាន់តែប្រសើរ។ ទីតាំងដាក់ជើងក៏ត្រូវបានផ្លាស់ប្តូរផងដែរ ចំណែកផ្នែកកណ្តាលរបស់ម៉ូតូឥឡូវនេះកាន់តែតូចជាងមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សDucati Monster មានកម្ពស់កែប ៣២.៣ អ៊ីញ (៨២០ មម) ។ ប្រសិនបើកម្ពស់ខ្ពស់ពេក អ្នកជិះអាចប្រើ spring kits ទម្លាក់កម្ពស់កែបចុះទៅ ៣០.៥ អ៊ីញ (៧៧៥ មម) វិញបាន។
ទោះបីជាមានការផ្លាស់ប្តូរច្រើនក៏ដោយ អ្នករចនានៅតែចង់ធានាថា ម៉ូតូនេះនៅតែមានរហស្សនាមថាជា “បិសាច” ដដែល។ ដូច្នេះហើយគេនៅតែរក្សានូវការរចនាពីមុនៗរបស់វា រាប់បញ្ចូលទាំងធុងសាំង “bison back” ។
ម៉ូតូដ៏ថ្មីស្រឡាងនេះមានម៉ាស៊ីនស៊ីឡាំងភ្លោះ ៩៣៧ សេសេ ដែលផលិតកម្លាំង ១១០ hp (៨២ kW / ១១១ ភី) និងកម្លាំងបង្វិលកង់ ៦៩ lb-ft (៩៣ Nm) ។ ទោះបីជាមានការផ្លាស់ប្តូរដាក់គ្រឿងម៉ាស៊ីនកាន់តែធំ និងមានកម្លាំងកាន់តែខ្លាំងក៏ដោយ ក៏ម៉ូតូស៊េរីថ្មីនេះមានរាងស្រាលជាងមុនដល់ទៅ ៥.៣ ផោន (២.៤ គីឡូក្រាម) ។
ដោយសារការធ្វើឱ្យស្រាលជាងមុនទាំងអស់នេះ ទើប Ducati Monster មានទំងន់ ៣៦៦ ផោន (១៦៦ គីឡូក្រាម) ដែលវាស្រាលជាង Monster 821 ដល់ទៅ ៣៩.៧ ផោន (១៨ គីឡូក្រាម) ។
Ducati Monster ឆ្នាំ ២០២១ នឹងដាក់លក់នៅសហរដ្ឋអាមេរិកនៅខែមេសា ហើយតម្លៃចាប់ផ្តើមពី ១១,៨៩៥ ដុល្លារឡើងទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]