បរទេស៖ អ្នកប្រហែលជាជួបបញ្ហានៅពេលចង់ផ្ញើសារទៅកាន់នរណាម្នាក់ នៅលើហ្វេសប៊ុក ឬនៅលើកម្មវិធី Instagram ផងដែរ កាលពីម្សិលមិញ។ ការកាត់ផ្ដាច់សេវាកម្មនៅលើ Messenger និងការផ្ញើសារលើ Instagram DMs (Direct Messages) បានប៉ះពាល់អ្នកប្រើប្រាស់មួយចំនួន ជាមួយការមិនអាចបញ្ជូនសារ និងមិនអាចមើលសារចាស់ៗផងដែរ។

ការកាត់ផ្ដាច់នេះបានកើតឡើងប្រហែលចាប់ពីម៉ោង៤:៣០ល្ងាច ហើយកាន់តែធ្ងន់ធ្ងរនៅប៉ុន្មានម៉ោងបន្ទាប់។ គេហទំព័រ Downdetector ដែលបានឃ្លាំមើលការដាច់សេវាកម្ម បានបង្ហាញថា អ្នកប្រើប្រាស់បានរាយការណ៍ពីបញ្ហានេះកាន់តែខ្លាំង រហូតដល់ម៉ោង៨:៣០យប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេ្វសប៊ុកក៏បានបញ្ជាក់ផងដែរថា បញ្ហាត្រូវបានដោះស្រាយរួចរាល់ហើយ។ អ្នកនាំពាក្យរបស់ហ្វេសប៊ុកបាននិយាយថា បញ្ហានេះត្រូវបានដោះស្រាយហើយយើងសូមភ័យទោសចំពោះការរអាក់រអួល។ ការកាត់ផ្ដាច់សេវាកម្មតែងតែកើតមានជារឿយៗ ប៉ុន្តែបញ្ហាទាំងនេះសុទ្ធតែបង្ហឡើងដោយហ្វេសប៊ុកខ្លួនឯង។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនហ្វេសប៊ុកទើបតែកំពុងធ្វើការ លើការផ្ញើសារឆ្លើយឆ្លងរវាងកម្មវិធី Messenger និង Instagram DMs។ ហើយការតភ្ជាប់គ្នារវាងវេទិកាបញ្ចូលគ្នា វាហាក់ដូចជាការកាត់ផ្ដាច់សេវាកម្ម បានកើតឡើងជាមួយគ្នាផងដែរ។ ខាងក្រោមនេះគឺផលប៉ះពាល់ ទៅកាន់តំបន់អ្នកប្រើប្រាស់ ហ្វេសប៊ុក, Messenger, Instagram,​ និងកម្មវិធី WhatsApp។ គេឃើញថា បញ្ហានេះបានកើតឡើងនៅតំបន់អឺរ៉ុប អាមេរិក អាស៊ី និងអូស្ត្រាលីផងដែរ៕

តំបន់ដែលប៉ះពាល់លើការប្រើប្រាស់ហ្វេសប៊ុក
តំបន់ដែលប៉ះពាល់លើការប្រើប្រាស់ Messenger
តំបន់ដែលប៉ះពាល់លើការប្រើប្រាស់ Instagram
តំបន់ដែលប៉ះពាល់លើការប្រើប្រាស់ WhatsApp

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]