បរទេស៖ មានការបែកធ្លាយថាស្មាតហ្វូន Samsung Galaxy S21 នឹងត្រូវបញ្ចេញនៅថ្ងៃព្រហស្បតិ៍ទី ១៤ ខែមករា ឆ្នាំ ២០២១។ ស្មាតហ្វូនដែលគេកំពុងរង់ចាំនេះ នឹងមានលក់ជាបីប្រភេទគឺ Samsung Galaxy S21, Samsung S21 Plus និង Samsung S21 Ultra ។

ការបញ្ជាក់មួយនេះ បានមកពីហាងទូរស័ព្ទចល័តធំបំផុតរបស់ Samsung នៅប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Samsung Galaxy S21

ហាងនេះក៏បានបញ្ជាក់ផងដែរថាស្មាតហ្វូននេះនឹងត្រូវបានបំពាក់ដោយបន្ទះឈីប Exynos 2100 ហើយមិនមែនជាបន្ទះឈីប Qualcomm Snapdragon 888 នោះទេ។ ពួកគេក៏បានបញ្ជាក់ពីពណ៌របស់ស្មាតហ្វូននេះផងដែរ ដោយសម្រាប់ S21 មានដូចជាពណ៌ប្រផេះ ពណ៌ផ្កាឈូក ពណ៌ស្វាយ និងពណ៌ស ចំណែកឯ S21 Plus មានពណ៌ផ្កាឈូក ពណ៌ស្វាយ ពណ៌ប្រាក់ និង S21 Ultra មានពណ៌ប្រាក់ និងពណ៌ខ្មៅ។

ដោយឡែកកាមេរ៉ារបស់ស្មាតហ្វូននេះមាន sensor សំខាន់ទំហំ ១២MP រួមជាមួយកែវថត ultra-wide ទំហំ ១២MP និងកែវថត telephoto ទំហំ ៦៤MP ។ ចំណែក Samsung S21 Ultra មានមានកាមេរ៉ាសំខាន់ទំហំ ១០៨ មេហ្គាភិចស៊ែល កែវថត ultra-wide ទំហំ ១២MP មានកែវថត telephoto ដល់ទៅពីរ ដែលមួយផ្តល់នូវការពង្រីកអុបទិករហូតដល់ ១០ ដង និងមួយទៀតពង្រីក ៣ ដង។ រឿងមួយដែលមិនត្រូវបានបញ្ជាក់ ឬបដិសេធគឺពាក្យចចាមអារាមដែលថា Samsung នឹងមិនបញ្ចូលឆ្នាំងសាកជាមួយស្មាតហ្វូនឆ្នាំនេះទេនៅតាមប្រទេសខ្លះ៕

វិដែអូ Teaser

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]